កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតឲ្យបានពី ៨០ទៅជាង ៨៨ភាគរយតាមជនបទនិងទីក្រុង

  • 2020-09-14 02:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គពិធីអំពីផែនការជាតិក្នុងការផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០%នៅទីជនបទ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការលើកឡើង​នេះ ធ្វើ​ឡើង​ក្នុងពិធីបិទបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ជាមួយគ្នានោះផងដែរ លោកអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ លោកអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថាទឹកកខ្វក់ជាង២លានតោនក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;