Baifern ស្អាត​ដូច​ព្រះនាង Cinderella ហើយ​លើក​ពាន​តារា​សម្ដែង​ស្រី​ឯក​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​ទៀត

  • 2020-09-14 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្ហាញ​មុខ​ក្នុង​កម្មវីធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​មួយ​មុន​នេះ​បន្តិច តារា​សម្ដែង​ស្រី​ជួរ​មុខ​ថៃ Baifern Pimchanok បាន​ធ្វើ​ឲ្យ​គេ​សម្លឹង​មិន​អាច​ដាក់​ភ្នែក​ជាមួយ​រូប​សម្រស់​ដ៏​ស្អាត​លើសលប់​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​មុន​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​​របស់​ថៃ​នោះ​គឺ Nataraja Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​គគ្រឹកគគ្រេង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដោយ​ប្រមូល​ផ្ដុំ​តារា​ប្រទេស​នេះ​ជា​ច្រើន​ដួង។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​វត្តមាន​របស់​តារា​សម្ដែង​ស្រី​លំដាប់ A Baifern Pimchanok។ នៅ​ក្នុង​រ៉ប​សវែង​អូសដី ស្រី​ស្អាត​តួ​រឿង បេះដូង​ប្រែកាយ​បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន។ មនុស្ស​ជា​ច្រើន​លាន់​មាត់​ថា ស្រី​ស្អាត​២៧​ឆ្នាំ ស្អាត​ប្រៀបដូច​ព្រះនាង Cinderella។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ស្នាដៃ​ដែល​នាង​ដើរ​តួឯក រឿង បេះដូង​ព្រះកាយ ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ដោយ​ពាន​ធំ​ជាង​គេ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​នាង​ផ្ទាល់​គឺ​ពាន តារា​សម្ដែង​ស្រី​ឯក​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ សម្រាប់​តួអង្គ​កែភេទ ឈ្មោះ​នីរ៉ា។ ដោយ​សារ​តែ​រឿង​ខាង​លើ​ល្បី​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​ស្នាដៃ​បន្ទាប់​របស់​តារ​ស្រី​កើត​ឆ្នាំ ១៩៩២ ជា​ខ្លាំង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;