អត់​ចង់​ហាត់​ប្រាណ តែ​ស្រក​គីឡូ? នេះ​រូបមន្ត​ទឹក​ពិសេស​ម្យ៉ាង​អាច​សម្រេច​បំណង​អ្នក​បាន​ដោយ​ស្រួល!

  • 2020-09-14 06:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​ធ្លាប់​នឹក​គិត​​ពី​វិធី​ងាយៗ​ដែល​អាច​សម្រក​ទម្ងន់​អត់ ខណៈ​ដែល​អ្នក​មិន​សូវ​មាន​ពេល​ហាត់​ប្រាណ​នោះ? នៅ​ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​​អ្នក​អំពី​ការ​ធ្វើ​ភេសជ្ជៈ​ម្យ៉ាង​ងាយៗ ដើម្បី​បញ្ចុះ​សាច់​ខ្លាញ់​បាន​ដោយ​មិន​សូវ​ចំណាយ​ពេល​យូរ និង​ថវិកា​តិច​បំផុត។

នោះ​គឺ​ជា​​​ទឹក​ខ្ញី។ ខ្ញី​គឺ​ជា​​​រូបមន្ត​ពិសេស​មួយ​សម្រាប់​អ្នក​ចង់​សម្រក ព្រោះ​វា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារ​ឲ្យ​ដំណើរការ​ស្រួល ហើយ​ជា​ពិសេស​នោះ​​ជួយ​ឲ្យ​អ្នក​ដែល​ទទួល​ទាន​មាន​អារម្មណ៍​ឆាប់​ឆ្អែត​មិន​សូវ​ឃ្លាន​ចំណី​ច្រើន​តែ​ផ្ដេសផ្ដាស។

វិធី​ធ្វើ៖ ហាន់​ខ្ញី​​ស្រស់​ជា​ចំណិត​តូចៗ (ខ្ញី​មួយ​ដុំ​ដែល​មាន​ទំហំ​​ចន្លោះ​ពី ២ ទៅ​៥​សង់ទីម៉ែត្រ) រួច​ដាក់​ចូល​ក្នុង​ទឹក​ចំណុះ​១​លីត្រ ហើយ​ដាំ​ឲ្យ​ពុះ​រយៈពេល ១០ ទៅ ១៥​នាទី។ ចុង​ក្រោយ​ស្រង់​កាក​វា​ចេញ ដោយ​ទុក​តែ​ទឹក​ប៉ុណ្ណោះ។

របៀប​​ទទួល​ទាន៖ បើ​ចង់​បាន​លទ្ធផល​លឿន​ល្អ គួរ​ផឹក​ទឹក​នេះ​​​ឲ្យ​បាន​៣​ដង​​​ក្នុង​១​ថ្ងៃ​មុន​ពេល​​អាហារ​នីមួយៗ។ (បើ​​មាន​របប​អាហារ​ល្អ ហើយ​មាន​ពេល​ហាត់​ប្រាណ​ថែម​ទៀត ​​​​​​នោះ​អាច​ស្រក​ប្រហែល ២​គីឡូ​ក្នុង​១​សប្ដាហ៍)

ចំណាំ៖ ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​មិន​សូវ​ចូលចិត្ត​ខ្ញី អ្នក​អាច​ដាក់​បន្ថែម​​ទឹក​ក្រូច​ឆ្មារ​ចូល​ទៅ​ក្នុង​ទឹក​ខ្ញី​របស់​អ្នក​ផង​ដែរ ដើម្បី​​កាត់​បន្ថយ​រសជាតិ និង​ក្លិន​របស់​វា។ ការ​បន្ថែម​ទឹក​ក្រូច​ឆ្មារ​នេះ​​នឹង​មិន​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​វា​ធ្លាក់​ចុះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ ​វា​នឹង​​ជួយ​​ពន្លឿន​ការ​សម្រក​គីឡូ​​មួយ​កម្រិត​ទៀត ព្រោះ​ក្រូច​ឆ្មារ​ក៏​ល្អ​ខ្លាំង​ចំពោះ​ការ​ថែរក្សា​រាង​ផង​ដែរ។ ចំនួន​ក្រូច​ឆ្មារ​ដែល​គួរ​ដាក់​បន្ថែម​គឺ​៤​ផ្លែ ដោយ​ច្របាច់​វា​យក​តែ​ទឹក។

ក្រៅ​ពី​ជួយ​សម្រក​ខ្លាញ់ ភេសជ្ជៈ​​ខាង​លើ​ក៏​ផ្ដល់​គុណប្រយោជន៍​ជា​ច្រើន​ទៀត​ដែរ​ដូចជា ជួយ​ឲ្យ​ស្បែក​​ស្រស់​ស្អាត ​​​​​​កាត់​បន្ថយ​បញ្ហា​ជ្រុះ​សក់ បង្ការ​​ប្រភេទ​ជំងឺ​​មហារីក​​​មួយ​ចំនួន ​​​​​​​​​​​​បញ្ចេញ​ជាតិ​ពុល​ពី​ថ្លើម ទប់ស្កាត់​ការ​ក្រហាយ​ទ្រូង និង​កម្ចាត់​គ្រួស​ក្នុង​តម្រង់​នោម​ជា​ដើម៕

ប្រភព៖ Brightside | Tuasaude.com ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;