ក្រៅពីសត្វប្រចៀវរាប់លាន ភ្នំសំពៅ ក៏មានបង្កប់ល្អាងភ្នំជាច្រើនទៀតដែរ
- 2020-09-14 09:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីសត្វប្រចៀវរាប់លាន ភ្នំសំពៅ ក៏មានបង្កប់ល្អាងភ្នំជាច្រើនទៀតដែរ
ចន្លោះមិនឃើញ
ភ្នំសំពៅ គឺជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីមួយប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង។ ធ្វើដំណើរចេញពីទីរួមខេត្តប្រមាណ ១៥គីឡូម៉ែត្រ យើងនឹងមកដល់ភ្នំមួយខ្ពស់ ដែលស្ថិតនៅខាងឆ្វេងដៃ នោះហើយគឺជាភ្នំសំពៅ ដែលកំពង់រង់ចាំភ្ញៀវទេសចរពីគ្រប់ទិសទី។
ភ្នំដែលមានសណ្ឋានដូចសំពៅដ៏ធំនេះ មានកម្ពស់ប្រមាណ ១០០ម៉ែត្រ គ្របដណ្ដប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ និងប្រាង្គសាសនាសង់ឡើងយ៉ាងខ្ពស់ គួរជាទីចាប់អារម្មណ៍។
អ្នកទេសចរមកដល់ទីនេះ អាចគយគន់ទេសភាពវាលស្រែដ៏ស្រស់ត្រកាល ប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ដ៏ធំល្វឹងល្វើយ។ នៅខាងក្នុងភ្នំសំពៅ មានល្អាងជាច្រើនទៀត ដូចជាល្អាងល្ខោន ល្អាងផ្កាស្លា ល្អាងត្រជាក់ និងល្អាងខ្យល់ជាដើម។ ចំណែកពេលល្ងាច យើងនឹងអាចទស្សនាហ្វូងសត្វប្រចៀវដ៏ច្រើនអស្ចារ្យ ហើរចេញពីរូងភ្នំ ដូចចរន្តទឹកហូរយ៉ាងត្របាញ់ក្នុងលំហអាកាស។ ហ្វូងប្រចៀវទាំងនេះ បានទាក់ចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាភ្នំសំពៅ ជារៀងរាល់ថ្ងៃ។
សូមទស្សនាវីដេអូផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕