ប៉ាល​ ជីវ័ន្ត៖​ ការ​ប្រកួត​ពាន​រង្វាន់​អន្តរ​ក្លឹប​ ពិត​ជា​មាន​សារសំខាន់​ចំពោះ​ តេក្វាន់ដូ​ ITF

  • 2020-09-14 10:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


គ្រូ​ជម្រើស​ជាតិ​ តេក្វាន់ដូ​ ITF​ ប៉ាល់​ ជីវ័ន្ត​ ថា​ការ​ប្រកួត​ពាន​រង្វាន់​ អន្តរ​ក្លឹប​ ដែល​ទើប​បញ្ចប់​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ និង​ចម្រាញ​រក​អ្នក​ខ្លាំង​បន្ថែម​ទៀត។​

រូបភាពរបស់សហព័ន្ធ

លោក​ ប៉ាល ជីវ័ន្ត​ គ្រូ​ជំនួយ​ជម្រើស​ជាតិ​ និង​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​អន្តរ​ក្លឹប​ ដែល​ផ្ដោត​លើ​ការ​ប្រកួត​មេគុន​ ខ្សែក្រវាត់​ក្រោម​ខ្មៅ​១ដាន់​ ផ្នែក​នារី​ដែល​ទើប​បញ្ចប់​ការ​ពី​ថ្ងៃ​ទី ១១ ​កញ្ញា​ ២០២០​ គឺ​ពិត​ជា​មាន​សារសំខាន់​មែន​ក្នុង​ការ​ស្វែង​រក​ធនធាន​កីឡា​ការិនី​ថ្មីៗ​បន្ថែម​ទៀត។​

ម្ចាស់​មេដាយ​មាស​ពិភពលោក​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ការ​ប្រកួត​លើក​នេះ​គឺ​ជាង​មុនៗ​ទៅ​ទៀត​ ជា​ពិសេស​ភាព​រីកចម្រើន​របស់​កីឡា​ការិនី​ថ្មីៗ​ ក្មេងៗ​ដែល​មក​ពី​បណ្ដាល​ក្លឹប​នានា​ហើយ​ភាគ​ច្រើន​ជា​ក្លឹប​មក​ពី​ខេត្ត​ថែម​ទៀត។​ ការ​ប្រកួត​នេះ​សហព័ន្ធ​សម្លឹង​ឃើញ​កីឡា​ការិនី​មួយ​ចំនួន​ទៀត​ហើយ​ដែល​ល្អ​ និង​ត្រូវ​បង្វឹក​បន្ថែម​ដើម្បី​ជា​ពន្លក​ស្នង​ការ​ប្រកួត​គ្រប់​កម្រិត​តំណាង​កម្ពុជា។​

រូបភាពរបស់សហព័ន្ធ

បញ្ជាក់​ដែរ​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ធ្វើ​ពិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ អន្តរ​ក្លឹប​ កាល​ពី​ថ្ងៃ​សុក្រ​ ទី១១​ ខែ​កញ្ញា​ ២០២០​ នៅ​ទីតាំង​ហ្វឹកហាត់​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡា​ការិនី​ចូលរួម​ប្រកួត​សរុប​ ១៥នាក់​ មក​ពី​៦ក្លឹប៕​

អត្ថបទ៖ នួន ស៊ីណា​

;