ច្បាស់ហើយ​ពី​ជំងឺ​របស់ព្រះសង្ឃ​នៅខេត្ត​បាត់ដំបង ដែល​ក្តៅខ្លួនលើសពី ៣៧,៥អង្សារសេ ក្អក ហៀរសំបោរ

  • 2020-09-15 01:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បានចេញសេចក្តី​ប្រកាស​ឱ្យដឹងនៅ​យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២០ថា ករណីព្រះសង្ឃនៅខេត្តបាត់ដំបង ដែល​មាន​អាការៈក្តៅខ្លួនលើសពី ៣៧,៥អង្សារសេ ក្អក និង​ហៀរសំបោរនោះ គឺ​ជាជំងឺគ្រុនផ្តាសាយធំ។

សូមជម្រាប​ថា ព្រះសង្ឃ​ចំនួន ៤៦អង្គ​ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានអាការៈខាងលើនេះ ចំនួន ៥ ទៅ ៦ថ្ងៃមកហើយ។ បន្ទាប់ពីមានករណីនេះ ក្រុមគ្រូពេទ្យ​បាន​យកវត្ថុសំណាក​របស់​ព្រះសង្ឃ ទៅ​ធ្វើវិភាគ​នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ដោយលទ្ធផលបង្ហាញថា អវិជ្ជមាន​កូវីដ១៩ តែវាជាជំងឺ​គ្រុនផ្តាសាយធំ។

តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសកម្ពុជា​នៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំ​ច្រើនដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B)។ ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំ គឺ​ត្រូវបាន​រកឃេីញភាគច្រេីន​បណ្តាលមកពី​ Influenza H3N2៕

អត្ថបទថ្មី
;