មុននឹងប៉ះជាមួយ Neymar ខ្សែការពារ Álvaro ធ្លាប់ជេរ និងរើសអើសពណ៍សំបុរលើ Messi
- 2020-09-15 03:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងប៉ះជាមួយ Neymar ខ្សែការពារ Álvaro ធ្លាប់ជេរ និងរើសអើសពណ៍សំបុរលើ Messi
ចន្លោះមិនឃើញ
Álvaro González ក៏ធ្លាប់ជេរ និងនិយាយពាក្យរើសអើសពូជសាសន៍ពណ៍សំបុរ ទល់នឹង Lionel Messi ផងដែរ កាលលេងនៅ អេស្ប៉ាញ។
កាលពីឆ្នាំ ២០១៦ អតីតខ្សែការពារក្លឹប Espanyol រូបនេះ ធ្លាប់បានដៀមដាមលើ Messi ថា "អ្នកឯងទាបកន្តឿ តូចខុសខ្នាត។" ពេលនេះ Messi បានឆ្លើយតបវិញថា "អ្នកឯង លេងបាល់អន់ណាស់។” ក្រោយចប់ប្រកួតគេទាំងពិរក៏សើចដាក់គ្នា Álvaro ទទួលស្គាល់ថា Messi តូច តែលេងល្អ(ស៊ុតចូល២គ្រាប់ម្នាក់ឯង) និងចូលចិត្តចរិត Messi វិញ ហើយខ្លួនគេក៏សារភាពកំហុសថា ពិតជា លេងកាចមែន។
ថ្មីៗនេះ ខ្សែការពារដែលទើបផ្ទេរមកក្លឹប Marseille រូបនេះ ក៏ប៉ះសម្តីនិយាយពាក្យរើសអើង និងស្រែក(ជេរ) Neymar ថា "បិទមាត់ទៅ អាកូនស្វា"។ រឿងដែល Neymar តវ៉ាអាជ្ញាកណ្ដាលឲ្យពិនិត្យ VAR ផង កុំមើលតែកំហុសគេដួលលើទីលានពេក។ កីឡាករទាំងពីរក៏នៅតែបន្តឌឺដងគ្នាលើ Twitter មិនទាន់អស់នៅឡើយ។
ចំណាត់ការពីសហព័ន្ធបាល់ទាត់បារាំង អាចនឹងពិន័យ Neymar និង Álvaro ច្រើនប្រកួតដូចគ្នា បើសិនរកឃើញករណីដូចខាងលើពិតមែន។ ជាមួយគ្នានោះដែរម្សិលមិញ ក្លឹប PSG បានចេញប្រកាសគាំទ្រ Neymar លើរឿងនេះ៕