កម្ពុជា ជាប់លេខ១ ជាប្រទេសដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ

  • 2020-09-15 06:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជាបានជាប់ចំណាត់ថ្នាក់​លេខ១ ក្នុងចំណោមប្រទេសទាំង១០ ដែល​មាន​បដិសណ្ឋារកិច្ច​ល្អ​បំផុត​ចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០។

យោងតាមវែបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន១០ ត្រូវ​បាន​គេ​ចាត់​ទុក​ជាកន្លែងដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ សូមមើល​ចំណាក់​ថ្នាក់​ខាម​ក្រោម៖

១. ព្រះរាជាណាចក្រកម្ពុជា

២. នូវែលសេឡង់

៣. កាណាដា

៤. ម៉ិចស៉ីកូ

៥. ហ្វីលីពីន

៦. វៀតណាម

៧. អ៉ីសឡង់

៨. កូស្តារីកា

៩. អៀរឡង់

១០. ព័រទុយហ្គាល់

ព្រះរាជាណាចក្រកម្ពុជាត្រូវគេចាត់ទុកជាប្រទេសកំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់​ជន​បរទេស​ដែល​មករស់នៅទីនេះ។ បើតាមការស្ទង់មតិភាគច្រើន ប្រជាជន​កម្ពុជា​គឺ​មាន​អត្តចរឹក​រួស​រាយ​រាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិន​ថា​ជាភ្ញៀវ​ទេសចរ​ ឬ​ក៏​អ្នក​ផ្លាស់​មក​រស់​នៅទីនេះឡើយ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;