នេះជា​ទីតាំង​ដែល​អ៊ីស្រាអែល នឹង​ចុះកិច្ចព្រមព្រៀង​ជាមួយ​អារ៉ាប់រួម និង​បារ៉ែន ជា​ប្រវត្តិសាស្រ្ត!

  • 2020-09-15 06:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេតវិមាន​អាមេរិក នឹង​ត្រូវធ្វើជាទីកន្លែងចុះកិច្ចព្រមព្រៀង​បង្កើតចំណងការទូត​រវាង​ អ៊ីស្រាអែល-អារ៉ាប់រួម និង​រវាងអ៊ីស្រាអែល-បារ៉ែន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២០នេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹង​ចូលរួមធ្វើជាអធិបតីក្នុងពិធីនេះ។

ភាគី​អ៊ីស្រាអែល គឺ​មានលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ចំណែកភាគីអារ៉ាប់រួម និងបារ៉ែន គឺមានតំណាងពី​រដ្ឋមន្រ្តីការបរទេសរៀងៗខ្លួន។ វានឹង​ក្លាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយថ្មីទៀតរវាងអ៊ីស្រាអែល និង​ប្រទេសអារ៉ាប់ បន្ទាប់ពី​អ៊ីស្រាអែល បាន​បង្កើតការទូតជាមួយអេហ្ស៊ីប នៅក្នុងឆ្នាំ ១៩៧៩ និងជាមួយហ្សកដានីក្នុងឆ្នាំ១៩៩៤។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលដូណាល់ ត្រាំ បាន​អះអាងថា ភាគីទាំងអស់​ គឺមានសេចក្តីរំភើបណាស់​ ចំពោះ​ការចុះកិច្ចព្រមព្រៀងបង្កើតការទូតនេះ។

គួរដឹងថា អាមេរិក គឺជាមេអណ្តើកដែល​នាំឱ្យអ៊ីស្រាអែល ត្រូវរ៉ូវគ្នាជាមួយ អារ៉ាប់រួម និងបារ៉ែន។ ក្នុងនោះ កិច្ចព្រមព្រៀងជំហានដំបូងរវាងអ៊ីស្រាអែល និងអារ៉ាប់រួម ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី១៣ ខែសីហា ចំណែកអ៊ីស្រាអែល និងបារ៉ែន ធ្វើឡើង​កាលពីសប្តាហ៍មុន៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;