តម្លៃតែ ១លានអឺរ៉ូប៉ុណ្ណោះ លើការផ្ទេរ Vidal ទៅលេងនៅទឹកដី អ៊ីតាលី វិញ
- 2020-09-21 04:57:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃតែ ១លានអឺរ៉ូប៉ុណ្ណោះ លើការផ្ទេរ Vidal ទៅលេងនៅទឹកដី អ៊ីតាលី វិញ
ចន្លោះមិនឃើញ
ខ្សែបម្រើចាស់វស្សា Arturo Vidal សម្រេចការផ្ទេររួចរាល់និងបានទៅដល់ ទឹកដី អ៊ីតាលី វិញហើយ។ រឿងគួរចាប់អារម្មណ៍បំផុត គឺការព្រមព្រៀងតម្លៃផ្ទេរពី Barcelona និង Inter Milan លើកីឡាករសំបូរបទពិសោធន៍រូបនេះ ត្រឹមតែ ១លានអឺរ៉ូ ឬ ១,២ លានដុល្លារប៉ុណ្ណោះមានការបន្ថែមលើនេះទៀត ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។
Vidal ក៏ធ្លាប់ប្រកបអាជីពនៅ Serie A ដែរអំឡុងឆ្នាំ ២០១២ ដល់ ២០១៥ លេងឲ្យ Juventus ជួយក្លឹបឈ្នះពានលីគ ៤ ដង ៕