​ប្រភេទ​យន្តហោះ​ចម្បាំង និង​យន្តហោះទម្លាក់គ្រាប់បែក ដែលចិន​បញ្ជូន​ទៅ​ហោះឆ្វែល​នៅជិត​កោះ​តៃវ៉ាន់

  • 2020-09-21 07:14:29
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


ក្រសួងការពារជាតិតៃវ៉ាន់ បាន​អះអាងថា យន្តហោះយោធារបស់ចិនចំនួន ១៩គ្រឿង បាន​ហោះមកជិតកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះមាន​យន្តហោះ​ខ្លះ​បានបំពាន​ដែន​អាកាស​របស់ខ្លួន​ទៀតផង។

យន្តហោះ​ទាំងនោះរួមមានប្រភេទដូចជា៖ យន្តហោះចម្បាំង J-16 ចំនួន១២គ្រឿង, J-10 ចំនួន ២គ្រឿង, J-11 ចំនួន​ ២គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ២គ្រឿង និង​យន្តហោះ​ប្រឆាំង​នឹង​នាវាមុជទឹក Y-8 ចំនួន ១គ្រឿង។

យន្តហោះ J-16 (រូបតំណាង)

យន្តហោះខាងលើនេះ សុទ្ធតែជាយន្តហោះដែលត្រូវបាន​ចិន​ប្រើប្រាស់​ក្នុងសមយុទ្ធយោធាបែបប្រយុទ្ធមួយ ធ្វើឡើង​នៅជិត​ច្រកសមុទ្រ​តៃវ៉ាន់ ដើម្បីជាសារព្រមានចំពោះ ​បេសកជន​ជាន់ខ្ពស់​អាមេរិក ដែល​ធ្វើទស្សនកិច្ចនៅតៃវ៉ាន់៕

ប្រភព៖ Aljazeera

;