អាយុ​ក្រៅ ៤០​អស់​ហើយ តែ​តួឯក​ទាំង​៣​របស់​រឿង​ព្រះនាង​យេយេ​នៅ​តែ​រក្សា​បាន​សម្រស់​ល្អ​ឥត​ខ្ចោះ

  • 2020-09-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ត្រឹម​តែ​មាន​កេរ្តិ៍​ឈ្មោះ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ស្ដុកស្ដម្ភ​នោះ​ទេ តួឯក​ស្រី​ទាំង​៣​របស់​រឿង​ព្រះនាងយេយេ រួម​មាន Zhao Wei, Ruby Lin និង Fan Bingbing សុទ្ធ​តែ​រក្សា​បាន​សម្រស់​ក្មេង​ខ្ចី ទោះ​ស្ថិត​ក្នុងជ្រេ​ហើយ​ក៏​ដោយ។

សម្រាប់​អ្នក​ជំនាន់ឆ្នាំ ៨០​ជាង ៩០​ជាង ប្រហែល​ជា​នឹង​មិន​អាច​បំភ្លេច​ឡើយ​នូវ​កំពូល​ខ្សែ​ភាពយន្ត​ចិន ព្រះនាង​យេយេ ដែល​ធ្លាប់​បាន​អង្រួន​បេះដូង​របស់​ទស្សនិកជន​ក្មេង​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នៅ​ទូទាំង​អាស៊ី។ ក្រោយ​រយៈ​ពេល ២៣​ឆ្នាំ តាំង​ពី​ចាក់​លើក​ដំបូង រឿង​ភាគ​ខាង​លើ​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​រាល់​ពេល​ចាក់​ផ្សាយ​ឡើង​វិញ​។

រឿង​នេះ​ផង​ដែរ ក៏​បាន​ជួយ​ពង្រឹង​កេរ្ដិ៍​ឈ្មោះ​ឲ្យ​តារា​សម្ដែង​ស្រី​ទាំង​៣ រួម​មាន Zhao Wei, Ruby Lin និង​ Fan Bingbing ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ។

ទន្ទឹម​នឹង​ប្រិជាប្រិយភាព និង​ទ្រព្យ​សម្បត្តិ​ច្រើន​រាប់​មិន​អស់​នោះ​គឺ អ្វី​ដែល​អត់​នឹង​មិន​សរសើរ​មិន​បាន​គឺ ការ​ថែ​រក្សា​សម្រស់​របស់​តារា​លំដាប់ជួរមុខ​ទាំង​៣ ដោយ​ទោះ​បី​ជា Zhao Wei និង Ruby Lin សុទ្ធ​តែ​មាន​អាយុ ៤៤​ឆ្នាំ និង Fan Bingbing អាយុ ៣៩​ឆ្នាំ​ហើយ​ក្ដី តែ​បុប្ផា​ទាំង​៣​នៅ​តែ​មាន​សាច់​ចាំ មិន​ចេះ​ចាស់។ គេ​សង្កេត​ឃើញ​ថា សិល្បការិនី​ខាង​លើ​ធ្លាប់​បណ្ដោយ​ខ្លួន​ឲ្យ​ធាត់​មែន​ពិត តែ​បច្ចុប្បន្ន​ពួក​គេ​សុទ្ធ​តែ​សម្រក​រាង​បាន​សម្រច ដោយ​សម្រស់​មិន​ខុស​ពី​កាល​ទើប​ចូល​សិល្បៈ​ប៉ុន្មាន​ឡើយ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;