២១ថ្ងៃនៃខែកញ្ញា រកឃើញយានយន្តល្មើសចរាចរណ៍ជាង ១៤ពាន់គ្រឿង
- 2020-09-21 09:50:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២១ថ្ងៃនៃខែកញ្ញា រកឃើញយានយន្តល្មើសចរាចរណ៍ជាង ១៤ពាន់គ្រឿង
ចន្លោះមិនឃើញ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញរបាយការណ៍រឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល២១ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី២១ ខែកញ្ញា) ឱ្យដឹងថា មធ្យោបាយដែលល្មើសចរាចរណ៍ត្រូវបានរកឃើញសរុបចំនួន ១៤ ១៣០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩ ៩៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២១ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។
បើគិតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៤៨៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕