​ប្រទះឃើញ​សាកសពសត្វខ្ទីង ១ក្បាល សល់តែគ្រោង​ឆ្អឹងនៅ​ដែន​ជម្រក​សត្វព្រៃ​មួយ

  • 2020-09-22 01:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរបរិស្ថាន​ខេត្តឧត្តរមានជ័យ បាន​ឱ្យដឹងថា សាកសព​សត្វខ្ទីង ០១​ក្បាល ត្រូវបាន​ប្រទះឃើញ​នៅក្បែរមាត់​ត្រពាំង​សារូ ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខាវ័ន។ ការប្រទះ​ឃើញ​នេះ ដោយ​ឧទ្យានុរក្ស​ស្នាក់ការ​អូរអំបិល នៃ​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខាវ័ន​ ក្នុងពេល​សហការ​ជាមួយ​កម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជា ចុះល្បាត​ចាប់ពីក្រោយ​ស្នាក់ការអង្គការ រហូតដល់​ចំណុចត្រពាំង​នោះ កាលពីថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០។

បើតាម​ការសន្និដ្ឋាន​របស់ក្រុមល្បាត សត្វខ្ទីង​នេះ បាន​ងាប់​ប្រមាណ​ជា ០២ខែ​មុន ដោយ​បន្សល់​នៅតែ​គ្រោងឆ្អឹង។

សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែក។ ក្រុមការងារល្បាត បានប្រមូលគ្រោងឆ្អឹងដែលនៅសល់យកមក​រក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;