តុលាការសហរដ្ឋអាមេរិកសម្រេចផ្អាក មិនឱ្យទាញយកកម្មវិធី WeChat

  • 2020-09-22 02:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Laurel Beeler នៃរដ្ឋ San Francisco បាន​សម្រេច​ឱ្យ​ផ្អាក​ការបញ្ជាឱ្យបិទការទាញយកកម្មវិធី WeChat របស់ក្រសួងពាណិជ្ជកម្ម កាល​ពីថ្ងៃសុក្រកន្លងទៅ បន្ទាប់​ពីតុលាការនេះបានទទួលពាក្យបណ្ដឹងជំទាស់ពីអ្នកប្រើប្រាស់កម្មវិធីនេះដែលថា ការ​បិទ​នេះ​បាន​រំលោភ​លើសិទ្ធិបញ្ចេញមតិរបស់ពួកគេ ដែលមានចែងនៅក្នុងមាត្រាទីមួយ (First Amendment) នៃ​រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

លោកស្រីចៅក្រម បានបញ្ជាក់នៅក្នុងសាលក្រមថា “ទោះ​បីជា​រដ្ឋាភិបាល​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​គ្រោះ​ថ្នាក់​ដល់សុវត្ថិភាពជាតិពីរដ្ឋាភិបាលចិនក៏ដោយ ប៉ុន្តែ​លោក​ស្រី​គិត​ថា​ការ​បិទ​កម្មវិធី​នឹង​ជួយ​តិច​តួច​បំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាពជាតិនេះ”។ បើតាម​ទិន្នន័យរបស់អ្នកស្រាវជ្រាវ មានអ្នកប្រើប្រាស់ប្រមាណ ១៩លាននាក់កំពុងប្រើកម្មវិធី WeChat ​នៅ​ក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជានិស្សិតជនជាតិចិន ឬជនជាតិ​អាមេរិក​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន ឬពាណិជ្ជកម្មទាក់ទងនឹងប្រទេសចិន។

គួររំឭកផងដែរ ថាក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បិទកម្មវិធី WeChat កម្មវិធី TikTok នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែកម្មវិធី TikTok ត្រូវ​បាន​ពន្យារ​ពេល​ឱ្យ​មួយសប្តាហ៍ទៀត ក្រោយពីរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងថ្មីពីក្រុមហ៊ុន Byte​Dance៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទថ្មី
;