ក្មេងតូចៗនៅកូរ៉េខាងជើង ដាច់ខាតត្រូវចំណាយពេល៩០នាទីរាល់ថ្ងៃដើម្បីរៀនពីរឿងម៉្យាង
- 2020-09-23 00:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងតូចៗនៅកូរ៉េខាងជើង ដាច់ខាតត្រូវចំណាយពេល៩០នាទីរាល់ថ្ងៃដើម្បីរៀនពីរឿងម៉្យាង
ចន្លោះមិនឃើញ
ក្មេងសិស្សសាលាបឋមក្នុងប្រទេសកូរ៉េខាងជើង ជារៀងរាល់ថ្ងៃត្រូវតែឆ្លៀតពេលឲ្យបាន ៩០នាទី ក្នុងការរៀនសូត្រពីមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន។ នេះបើយោងតាមច្បាប់សិក្សាថ្មី ដែលចូលជាធរមានកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ បទបញ្ជានេះត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយអ្នកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន។
គោលបំណងនៃច្បាប់សិក្សាថ្មីនេះ គឺបង្កើនភាពស្មោះត្រង់ និងការជឿទុកចិត្តបន្ថែមមួយកម្រិតទៀតចំពោះការដឹកនាំរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានកូរ៉េខាងត្បូង Daily NK បានឲ្យដឹងថា មួយនៅក្នុងចំណោមមេរៀនដែលត្រូវបង្រៀនក្មេងតូចៗគឺថា នៅអាយុត្រឹម៥ឆ្នាំ លោក គីម ជុងអ៊ុន មានសមត្ថភាពពិសេសអាចបើកកាណូត បាញ់កាំភ្លើងចំគោលដៅច្បាស់ និងចូលចិត្តអានសៀវភៅ ជាដើម។
សូមបញ្ជាក់ថា វាមិនមែនជាលើកដំបូងឡើយដែលកូរ៉េខាងជើងតម្រូវឲ្យក្មេងៗសិស្សសាលាត្រូវរៀនសូត្រពីភាពអស្ចារ្យនៃមេដឹកនាំរបស់ខ្លួន គឺគ្រាន់តែកាលពីមុននោះពួកគេត្រូវចំណាយពេលត្រឹម៣០នាទីប៉ុណ្ណោះ៕