អ្នករស់នៅតំបន់ទាំងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង
- 2020-09-23 01:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករស់នៅតំបន់ទាំងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី២៣ កញ្ញានេះថា យោងការតាមដានជាបន្តបន្ទាប់ពីស្ថានភាពនៅកម្ពុជា គឺបានសង្តេតឃើញថា ប្រព័ន្ធសម្ពាធទាបបានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។
ក្រសួងបានអំពាវនាវឲ្យពលរដ្ឋរស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹកត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង។ ដោយឡែកប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ អ្នកធ្វើដំណើរតាមសមុទ្រ ត្រូវប្រយ័ត្នចំពោះភ្លៀងខ្យល់ខ្លាំង និងរលក់សមុទ្រខ្ពស់ ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែ កញ្ញា៕