Bale មាន​អ្នក​និយាយ​ជំនួស​ឆ្លៀតដៀមដាម​ថា "Real Madrid គួរ​តែ​ថើបស្នាមជើង​របស់គេ​!"

  • 2020-09-23 03:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jonathan Barnett ដែលជាភ្នាក់ងារផ្ទាល់ខ្លួន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Gareth Bale ត្រូវ​បាន​គេ​ស្រង់​សម្តី​ខ្លីៗប៉ុន្មាន​ឃ្លា ជាមួយសារព័តមាន Talksport ដែល​មាន​អត្ថន័យ​ចង់ផ្លែផ្កា​ដល់​ក្លឹប Real Madrid ជា​ក្លឹប​ធំមួយនៅ​អេស្ប៉ាញ​ ដែលជារឿយៗ​គេសង្កេត​ឃើញ​​ថា​ មិន​សូច​ចេះ​ផ្តល់តម្លៃ​ ឬការគោរព (respect) ដល់​កីឡាករ​ដែលបាន​សាង​ស្នាដៃ​ឈ្នះពានរង្វាន់ជាច្រើន​ជាមួយ​ខ្លួន​នោះទេ។

"Real Madrid គួរ​តែ​ថើបព្រំ ឬផ្លូវ​ដែល​មាន​ស្នាមជើង​របស់ Bale ដែល​ធ្លាប់​ដើរ​នៅ Madrid "។

លោក Jonathan Barnett ភ្នាក់ងារផ្ទាល់ខ្លួនរបស់​ខ្សែប្រយុទ្ធ​
រំឮក​ដែរ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Gareth Bale ប្រកបអាជីពនៅទីនោះ ៧ឆ្នាំហើយ ក៏​បាន​រួម​ចំណែក​ជួយក្លឹប​ឈ្នះពានជាច្រើនទៀតផងដូច​ជាពានធំៗ Champions League ៤ដង, ពានលីគ La Liga ២ដង​ មុន​នឹង​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​ចាស់ Spurs វិញ ក្នុងលក្ខខណ្ឌខ្ចីជើង​នារដូវកាលដោះដូរកីឡាកររដូវក្តៅនេះ៕
Bale ពេលផ្ទេរមក Madrid ឆ្នាំ ២០១៣

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;