ទើប​ចូល​លេង​ដំបូង​ អ្នកចាំទី​ ដៃ​ទី៣ Man Utd ​ចាប់​បាល់​មិន​ឲ្យ​របូត​១គ្រាប់​សោះ

  • 2020-09-23 04:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Dean Henderson ​បាន​បញ្ចេញ​ថ្វី​ដៃ​ចាប់បាល់​យ៉ាង​ល្អ ​មិន​ឲ្យ​របូត​១គ្រាប់​សោះ (Clean​ sheet) ពេល​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ដំបូង​ឲ្យ Manchester United ឈ្នះ ៣-០ ​លើ​ក្រុម​ Luton Town នៅ​ជុំ​ទី ៣ នៃ​ពាន​រង្វាន់ English League Cup ឬ Carabao Cup កាលពីយប់មិញ។​

បន្ទាប់ពីផុត​កុងត្រា​ខ្ចី​ជើង​ពី​ក្រុម​ Sheffield United ពេញ​មួយ​រដូវកាល​មុន​ ​អ្នកចាំទី​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​ត្រឡប់​មក​កីឡដ្ឋាន​ Old Trafford វិញ​។ រូប​គេ​ក៏​ទើប​នឹង​បន្ត​កិច្ចសន្យា​ ៥ឆ្នាំ​ជាមួយ​បិសាចក្រហម​ ដែល​ជា ​ក្រុម​ក្នុង​ក្តី​ស្រម៉ៃ​របស់​គេតាំង​ពី​តូច៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Henderson សង្គ្រោះបាល់យ៉ាងល្អយប់មិញ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;