សម្តីចាក់ដោត​​របស់​មេដឹកនាំទាំង៣នេះនៅ UN ធ្វើឱ្យកក្រើក​​ពិភពលោក

  • 2020-09-23 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្តាញ​សារព័ត៌មាន​នៅលើ​ពិភពលោក បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង និងចេញផ្សាយ​យ៉ាងព្រោងព្រាតនូវសម្រង់​សម្តីនៃការថ្លែងសាររបស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង៣ គឺចិន អាមេរិក និង​រុស្ស៊ី ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​តាមរយៈប្រព័ន្ធ​វីដេអូ នាដើមសប្តាហ៍នេះ។ សូមមើលខាងក្រោម៖

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

-គ្មានប្រទេសណាមួយ​ដែល​ត្រូវអនុញ្ញាតឱ្យធ្វើជាចៅហ្វាយនាយគេ​ ឬដើរសម្លុតគំរាម​គេ ក្នុងពិភពលោកនេះឡើយ។

-គ្មាន​ប្រទេស​ណាមួយ មានសិទ្ធិ​គ្រប់គ្រង​កិច្ចសកលតែឯង​ គ្រប់គ្រង​ជោគវាសនា​ប្រទេសដទៃ ឬតែងតែអភិវឌ្ឍ​ឈានមុខគេ​ជានិច្ចលើគ្រប់វិស័យនោះទេ។

-ចិន​គាំទ្រអំណាច​កណ្តាល​របស់ UN ក្នុងកិច្ចការសកល ហើយ​ប្រឆាំង​គ្រប់​សកម្មភាព​ណាដែល​ធ្វើដូចជាចៅហ្វាយគេ​ក្នុងពិភពលោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

-ពិភពលោក ត្រូវតែប្រកាន់ខ្ជាប់នូវការពិត​ថា ប្រទេស​ដែល​បង្កជំងឺរាតត្បាត (កូវីដ១៩) នេះ គឺ ប្រទេសចិន។

-អង្គការសុខភាពពិភពលោក បាន​និយាយខុសថា ជំងឺកូវីដ១៩ ត្រូវចិនគ្រប់គ្រងបានហើយ។

-យើងនឹង​យកឈ្នះលើវីរុស ហើយយើងនឹង​បញ្ចប់ការរាតត្បាត និង​ឈានចូលដល់យុគសម័យថ្មីនៃវិបុលភាព សហប្រតិបត្តិការ និងសន្តិភាព។

​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន

-យើងគ្រប់គ្នា សុទ្ធតែអាចប្រឈមមុខនឹង​វីរុសកូវីដ១៩ ដ៏គ្រោះថ្នាក់នេះ។ វីរុសនេះ មិនលើកលែងឱ្យបុគ្គលិក UN, ទីស្នាក់ការកណ្តាល UN និង​អង្គភាពរបស់ UN ឡើយ។

-រុស្ស៊ី ត្រៀម​ខ្លួនជានិច្ច​ក្នុងការជួយដល់​បុគ្គលិក UN ជាពិសេស​ យើង​ចង់​ផ្តល់​វ៉ាក់សាំងរបស់យើង​ដោយ​ឥគិតថ្លៃជូនបុគ្គលិក​គ្រប់​អង្គភាពទាំងអស់របស់ UN បើ​ពួកគេ​ស្ម័គ្រចិត្ត​ទទួលយកវ៉ាក់សាំងនេះ៕

ប្រភព៖ theguardian

អត្ថបទថ្មី
;