អំពូលភ្លើងបំភ្លឺផ្លូវជាង ៤០០បង្គោលត្រូវបានដាក់ក្នុងក្រុងស្វាយរៀង
- 2020-09-23 07:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពូលភ្លើងបំភ្លឺផ្លូវជាង ៤០០បង្គោលត្រូវបានដាក់ក្នុងក្រុងស្វាយរៀង
ចន្លោះមិនឃើញ
អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈជាង ៤០០បង្គោល ត្រូវបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀង និងរៀបចំផ្លាស់ប្តូរបំភ្លឺឡើងវិញទាំងអស់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០នេះតទៅ។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី ៤ឆ្នាំ២០២០ ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសសើអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ។ ក្នុងនោះដែរលោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- រដ្ឋបាលខេត្ត និងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀងឡើងវិញ ក្នុងនោះក៏មានថែមនូវបង្គោលភ្លើងនៅតាមបណ្តាផ្លូវសំខាន់ៗមួយចំនួនទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០តទៅ ។ ទន្ទឹមនោះក៏មានរៀបចំដាក់នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។
២- គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។
៣- រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជម្រុញផ្សព្វផ្សាយការធ្វើអត្ថសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។
៤- រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការបង់ពន្ធអចលនទ្រព្យគ្រប់ប្រភេទឱ្យ បានមុនការកំណត់នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០នេះ។
៥-មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។
៦- បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ។
៧- ជម្រុញការធ្វើរូប’’ឡូហ្គូ’’តំណាងរដ្ឋបាលក្រុងស្រុកនីមួយៗ និងរៀបចំនូវខ្លឹមសារ អត្ថន័យ នៃ(ឡូហ្គូ)ក្រុងស្រុកនីៗអោយបានត្រឹមត្រូវ។
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង