ភ្ញាក់ផ្អើលហ្មងពេលឃើញលទ្ធផលតេស្តទម្លាក់ Galaxy Note20 ជាមួយ Note20 Ultra
- 2020-09-23 07:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលហ្មងពេលឃើញលទ្ធផលតេស្តទម្លាក់ Galaxy Note20 ជាមួយ Note20 Ultra
ចន្លោះមិនឃើញ
Galaxy Note20 និង Galaxy Note20 Ultra មានចំណុចខុសគ្នាមិនតិចនោះទេ ដូចជាខុសគ្នាត្រង់អេក្រង់ កាមេរ៉ា ថ្ម និងវត្ថុធាតុដែលប្រើក្នុងការផលិត។
Galaxy Note20 Ultra ប្រើកញ្ចក់ការពារ Gorilla Glass Victus ទាំងមុខនិងក្រោយ ចំណែក Note20 វិញមានអេក្រង់មុខការពារដោយកញ្ចក់ Gorilla Glass 5 និងខ្នងក្រោយស្រោបដោយប្លាស្ទិក។ ពេលនេះភាពរឹងមាំរបស់ស្មាតហ្វូនទាំងពីរត្រូវបានគេប្រៀបធៀបក្នុងវីដេអូតេស្តទម្លាក់មួយ ដែលលទ្ធផលគឺគួរឲ្យភ្ញាក់ផ្អើលបំផុត។
វីដេអូធ្វើតេស្តទម្លាក់ដែលបង្កើតឡើងដោយ Channel ឈ្មោះ PhoneBuff បានធ្វើតេស្តការទម្លាក់ពីក្រោយ ទម្លាក់ពីមុខ និងទម្លាក់ពីចំហៀងសម្រាប់ស្មាតហ្វូនទាំងពីរ។ ការតេស្តលើកដំបូង ស្មាតហ្វូនទាំងពីរត្រូវទម្លាក់ដោយត្រឡប់ខ្នងចុះក្រោម ទម្លាក់លើផ្ទាំងស៊ីម៉ង់មួយដុំ។ ជាលទ្ធផលខ្នងប្លាស្ទិករបស់ Note20 មានឆ្កូតបន្តិចប៉ុណ្ណោះ ចំណែកឯ Note20 Ultra មានប្រេះស្រាំកញ្ចក់ផ្នែកកៀនលើខាងឆ្វេង។ នេះជាលទ្ធផលភ្ញាក់ផ្អើលមួយបង្ហាញថាសារធាតុប្លាស្ទិកត្បិតថាមើលទៅមិនឡូយឆាយ ប៉ុន្តែវារឹងមាំមិនដូចកញ្ចក់ឡើយ។
ចំពោះការធ្វើតេស្តបន្តបន្ទាប់ទៀត ស្មាតហ្វូនទាំងពីរសុទ្ធតែអាចធ្វើបានល្អដូចគ្នា។ ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោម ៖