កោះខ្សាច់ល្វឹងល្វើយនៅខេត្តក្រចេះ ប្រៀបបានឋានសួគ៌លើដី!
- 2020-09-23 08:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះខ្សាច់ល្វឹងល្វើយនៅខេត្តក្រចេះ ប្រៀបបានឋានសួគ៌លើដី!
ចន្លោះមិនឃើញ
កោះសាមសិប គឺជាសហគមន៍ទេសចរណ៍ដែលទើបបង្កើតថ្មី នៅក្នុងឆ្នាំ២០១៨។ មានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រពីក្រុងក្រចេះ តំបន់ប្រជុំកោះសាមសិប លាតសន្ធឹងកាត់ភូមិសាស្រ្ដភូមិចំនួន ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពុនជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប នឹងបានប្លែកភ្នែកជាមួយជីវភាពរស់នៅបែបជនបទដ៏សាមញ្ញ និងស្ងប់សុខ។ ក្នុងគោលបំណងលើកដំកើងជីវិភាពប្រជាជនក្នុងតំបន់ សហគមន៍នៅទីនេះ ក៏បានរៀបចំឲ្យមានសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរផងដែរ។ ចេញពីភូមិស្ថានដ៏មនោរម្យ យើងបន្តដំណើរតាមទូកឆ្លងកាត់ទន្លេមេគង្គ គយគន់សត្វបក្សីជាង ២០០ប្រភេទ និងទេសភាពដ៏ស្រស់ស្អាតតាមដងទន្លេ។ ធ្វើដំណើរបានប្រមាណ ៥គីឡូម៉ែត្រ កោះខ្សាច់មួយយ៉ាងធំ ដែលមានឆ្នេរខ្សាច់សក្បុស នឹងលេចត្រដែតឡើងចំកណ្ដាលផ្ទៃទឹក នោះគឺកោះសាមសិប។
នៅលើកោះខ្សាច់ដ៏ធំនេះ យើងអាចងូតទឹកលេងយ៉ាងសប្បាយ មុនឡើងមកស្រស់ស្រូបអាហារដែលចម្អិនដោយប្រជាសហគមន៍។
កោះសាមសិប មិនមែនមានត្រឹមប៉ុណ្ណោះទេ។ ចង់ដឹងបន្ថែម សូមទស្សនាវីដេអូពីកម្មវិធី ផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖