រដ្ឋធម្មនុញ្ញ៖ មាត្រាដែលធ្វើវិសោធនកម្មចុងក្រោយបំផុត មានបន្ថែមថា «កម្ពុជា ប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ...»
- 2020-09-24 02:13:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋធម្មនុញ្ញ៖ មាត្រាដែលធ្វើវិសោធនកម្មចុងក្រោយបំផុត មានបន្ថែមថា «កម្ពុជា ប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ...»
ចន្លោះមិនឃើញ
មាត្រា៥៣ ស្ថិតក្នុងចំណោមមាត្រាចំនួន៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានធ្វើវិសោធនកម្មចុងក្រោយបំផុតក្នុងឆ្នាំ២០១៨។ ចំណុចបន្ថែមវាក្យខណ្ឌនៃមាត្រា៥៣នេះគឺ៖ «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ»។
សូមមើលខាងក្រោម៖
សូមជម្រាបថា គិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ ២០១៨ កម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៩លើកហើយ។ ក្នុងនោះ៖
-លើកទី១. ឆ្នាំ១៩៩៤៖ កែប្រែមាត្រា២៨
-លើកទី២. ឆ្នាំ១៩៩៩៖ កែប្រែមាត្រា ១១, ១២, ១៣, ១៨, ២២, ២៤, ២៦, ២៨, ៣០, ៣៤, ៥១, ៩០, ៩១, ៩៣ និងមាត្រាទាំងឡាយនៃជំពូកទី៨ ដល់ ជំពូកទី១៤
-លើកទី៣. ឆ្នាំ២០០១៖ កែប្រែមាត្រា ១៩ និង ២៩
-លើកទី៤. ឆ្នាំ២០០៤៖ ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
-លើកទី៥. ឆ្នាំ២០០៥៖ កែប្រែមាត្រា៨៨ និង ១១១ថ្មី
-លើកទី៦. ឆ្នាំ២០០៦៖ កែប្រែមាត្រា៨២, ៨៨ថ្មី, ៩០ថ្មី, ៩៨, ១០៦ថ្មី, ១១១ថ្មី, ១១៤ថ្មី និងមាត្រា៦
-លើកទី៧. ឆ្នាំ២០០៨៖ កែប្រែមាត្រា ១៤៥ថ្មី, និង ១៤៦ថ្មី
-លើកទី៨. ឆ្នាំ២០១៤៖ កែប្រែមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី
-លើកទី៩. ឆ្នាំ២០១៨៖ កែប្រែមាត្រា៣៤ថ្មី, ៤២, ៤៩, ៥៣ និង ១១៨ថ្មី៕