ក្រុម​ការពារ​ជើងឯក AFC Champions League កំណត់​ឲ្យ​ធ្លាក់​ស្វ័យប្រវត្តិ​​ព្រោះ​ហេតុផល​បែប​នេះ

  • 2020-09-24 04:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ ​Al-Hilal ​ជា​ក្រុម​មួយ​ខ្លាំង​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ដទៃ​ទៀត​នៅ​ ទ្វីប​អាស៊ី។ ​រដូវកាល​នេះ​ ​ពួក​គេ​​រកបានពិន្ទុគ្រប់គ្រាន់នឹងអាចឡើង​​ដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ​ពាន AFC Champions League 2020 ​ប៉ុន្តែ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ ក្រោម​ហេតុផល​ បំពាន​នឹង​គោលការណ៍​ប្រកួត និង​ល្មើស​​​ វិធាន​អនាម័យ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​វីរុស​កូវីដ១៩​ ។

កីឡាករ​ក្រុម​ ​Al-Hilal មុនប្រកួត
[​AFC](https://www.the-afc.com/competitions/afc-champions-league/latest/news/latest-update-on-afc-champions-league-west-x5334) ​បាន​បង្ហោះ​សេចក្តី​ជូន​ដំណឹង​ផ្លូវការ​ថា​​​​ ក្រុម​ជើងឯក​​ AFC Champions League ឆ្នាំ ២០១៩ ខាង​លើ​ ​មិន​​អនុវត្ត​ឲ្យ​ចូលរួម​ប្រជែង​ពាន​ទៀត​បាន​ឡើយ​ រីឯលទ្ធផលប្រកួតសន្សំពិន្ទុក្នុងពូល​ទាំងប៉ុន្មាន​ទុកជាមោឃៈ ។ យោង​ទៅ​តាម​មាត្រាទី​៦​នៃ​ច្បាប់​របស់ FIFA ៖

-កំហុស​ទី១គឺ៖ ​បញ្ជី​ឈ្មោះ​កីឡាករ​តម្រូវ​ឲ្យ​មាន ៣៥ នាក់​តែ​ពួក​គេ​ចុះ​ឈ្មោះ​បានតែ ៣០ នាក់​ហើយ​ ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល B ​នៅ​ប្រទេស​កាតា​បាន​តែ ២៧ នាក់​កាល​ពី​ថ្ងៃ​ពុធ។ ក្នុង​ចំណោម​នោះ​ ពិនិត្យ​សុខភាព​ឃើញ​វិជ្ជមាន​កូវីដ១៩ ​ដល់​ទៅ ១៥ នាក់ (១ថ្ងៃ​មុន​​ប្រកួត​) ឥឡូវ​ឡើង​ដល់ ៣០ នាក់​ទៅ​ហើយ ។

-កំហុស​ទី ២គឺ៖ ​ដាក់​ line-up (ជម្រើស​កីឡាករ​១១​នាក់​ដំបូង​) បាន​តែ​កីឡាករ​ ៩ នាក់​គត់ បូក​និង​​អ្នក​ចាំទី​២នាក់​នៅ​កៅអី​បម្រុង ដើម្បី​បង្គ្រប់​១១នាក់។ លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​មាន​យ៉ាង​តិច​ណាស់ ១៣ នាក់​។

ដូច​នេះ AFC សម្រេច​ឲ្យ​ក្រុម​ Pakhtakor មកពី​អូបេគីស្ថាន​ ​និង​ក្រុម Al Ahli ​ឡើង​ទៅ​ជំនួស​វិញ៕

ពូល B
ជម្រើស​កីឡាករ​១១​នាក់​ដំបូង​ មុននឹងប៉ះក្រុម Shabab Al Ahli Dubai
Al-Hilal ជើងឯក​​ AFC Champions League ឆ្នាំ ២០១៩

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;