តៃវ៉ាន់ បញ្ចេញ​មីស៊ីល​ដែលអាច​បាញ់ដល់ខេត្ត២របស់ចិន

  • 2020-09-24 08:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពអាកាស​តៃវ៉ាន់ បាន​បញ្ចេញ​មីស៊ីលថ្មីរបស់ខ្លួនឈ្មោះ Wan Chien ដែល​ជាប្រភេទ​បំពាក់​លើយន្តហោះ បាញ់មកលើផ្ទៃដី។ មីស៊ីលនេះ ត្រូវបាន​ដាក់បង្ហាញ​ជាមួយ​សព្វាវុធផ្សេងទៀត នៅមូលដ្ឋាន​ទ័ពអាកាស​ Magong ក្នុងស្រុក Penghu កាលពីថ្ងៃ២២ ខែ​កញ្ញា ឆ្នាំ​២០២០។

មីស៊ីល​ដែល​បំពាក់ជាមួយ GPS នេះ អាចបាញ់ត្រូវគោលដៅ​យ៉ាងច្បាស់​ក្នុងចម្ងាយ ២០០គីឡូម៉ែត្រ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺវាអាច​បាញ់​ដល់ខេត្តហ៊្វូជាំង និង​ក្វាងទុង ប្រទេសចិន ប្រសិន​បើបាញ់ចេញពីម្តុំចំណុចកណ្តាល​នៃច្រកសមុទ្រតៃវ៉ាន់។

ការ​បញ្ចេញមីស៊ីលនេះ ក្រោយពេល​ដែល​យន្តហោះយោធារបស់ចិន បាន​ហោះមកជិត​កោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុន ក្នុងនោះមាន​យន្តហោះខ្លះបាន​បំពាន​ដែន​អាកាសតៃវ៉ាន់ទៀតផង៕

ប្រភព៖ Taiwan News

អត្ថបទថ្មី
;