លើកដំបូងរយ:ពេល ៥ឆ្នាំ សត្វរមាំងបានបង្ហាញខ្លួនក្នុងតំបន់មួយនៅកម្ពុជា

  • 2020-09-24 09:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព​សត្វ​រមាំង​ (Rucervus eldii)​ ចំនួន​បួន​ក្បាល ដែល​គេ​ថត​បាន​ជា​លើក​ដំបូង​ក្នុងអំឡុងពេល ៥ឆ្នាំ តាមរយៈការប្រើម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ដែលជា​​តំបន់​ការ​ពារ​ធម្មជាតិ​មួយស្ថិតក្រោម​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ WWF មានទីតាំង​ស្ថិត​ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេគង្គ​​​នៃ​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ដោយក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី ២៤ ខែកញ្ញា ឆ្នាំ២០២០។

សត្វ​រមាំង​ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទសត្វ​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ ​ទាំងនៅ​ក្នុង​ច្បាប់​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា និងក្នុង​បញ្ជី​ក្រហម​របស់​​អង្គ​ការ IUCN ។ វត្ត​មាន​នៃ​សត្វ​រមាំង​ដែល​ជាប្រភេទសត្វកម្រនៅលើពិភពលោកក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បាន​បញ្ជាក់​​ពី​ប្រសិទ្ធភាព​នៃការ ការពារនិងអភិរក្ស និង​ការ​ទប់​ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ជាពិសេស​ការ​បទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។

ប្រទេសកម្ពុជា ជា​ប្រទេស​សម្បូរទៅ​ដោយ​ជីវៈចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ ១២៣​ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨​ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និង​ថលជលិក ៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និង​សត្វ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​សិក្សា​ស្រាវ​ជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ៕

ប្រភព៖ ក្រសួងបរិស្ថាន

;