​ម្ហឹកកូវីដនេះ វៀតណាម​លក់ម៉ាស់ឱ្យប្រទេសអ្នកមាន​ បាន​កប់ក្តោង

  • 2020-09-25 03:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈពិភពលោកកំពុងជួបប្រទះ​ការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២០ វៀតណាម បាន​នាំចេញ​ម៉ាស់​ទៅកាន់ទីផ្សារអន្តរជាតិ បាន​ប្រមាណ ៨៥០លានម៉ាស់។ នេះបើតាម​ការចុះផ្សាយរបស់ Vietnam News កាលពីថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០២០។

បើគិតតែក្នុងខែសីហា ឆ្នាំ២០២០ វៀតណាម នាំម៉ាស់ចេញបាន​ចំនួន ១៣៥លានម៉ាស់។

ប្រទេសធំៗ​ដែលទិញម៉ាស់ពីវៀតណាម រួមមាន ជប៉ុន, កូរ៉េខាងត្បូង, អាល្លឺម៉ង់ និងអាមេរិក។ ក្រៅពីនោះ​រួមមាន​ ហុងកុង, សិង្ហបុរី, ប៉ូឡូញ, អូស្ត្រាលី, ចិន, ឡាវ និង​អាហ្វ្រិកខាងត្បូង៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;