មក​ដឹង​រឿង​មួយ​ដែល​ចៃដន្យ​បំផុត​ Bayern ​លើក​ពាន UEFA Super Cup ២០២០

  • 2020-09-25 04:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Javi Martínez ​ក្លាយ​ជា​ ​កីឡាករ​បម្រុង​ដូរ​ចូល​ ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់​មាន ​ហើយ​វា​ក៏​បាន​ក្លាយ​ជា​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​​គេ និង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប​ផង​ដែរ។ ​កីឡាករ​ដែល​លេង​តំណែង​ជា ខ្សែ​បម្រើ​ការពារ​រូប​នេះ ​ត្រូវ​បាន​​គ្រូ​បង្វឹក​លោក​ Hansi Flick ដូរ​ចូល​នៅ​នាទី ៩៩ ​រំលង​បាន​តែ​ ៥ នាទី គេ​អាច​រក​គ្រាប់​ជ័យ​ជម្នះ​នៅ​នាទី​ ១០៤ ទៅ​ហើយ។ ចប់​ប្រកួត​ Bayern ឈ្នះ ២-១ Sevilla អាចលើកពាន Super Cup លើកទី២ក្នុងប្រវត្តិសាស្រ្ត​របស់​ក្លឹប​។

Javi Martínez រហស្សនាម Mr.Super Sub និង Super Cup
​រឿង​​ដែល​ថា​ ​ចៃដន្យ​បំផុត​នោះ​គឺ កីឡាករ​អេស្ប៉ាញ​ខាង​លើ​ ​ក៏​ធ្លាប់​ធ្វើ​បាន​បែប​នេះ​ពីមុន​ម្ដង​ដែរ​ កាលពី​ឆ្នាំ ២០១៣ គ្រា​ដែល Chelsea ​ឡើង​មក​ប៉ះ Bayern វគ្គ​ផ្តាច់ព្រ័ត្រ។ ​គេ​បាន​ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ រំលង​មិន​បាន​ប៉ុន្មាន​នាទី​ផង​ អាច​រក​បាន​គ្រាប់​តាម​ស្មើ ​ជួយ​ឲ្យ​ក្រុម​បន្ត​លេង​ដល់​វគ្គ​ប៉េណាល់ទី កាត់សេចក្តី រួច​មក​ ក្រុម​ខ្លាំង​អាឡឺម៉ង់ ​ក៏​ឈ្នះ​ ហើយ​លើកពាន UEFA Super Cup ដំបូងបំផុតនៅឆ្នាំ ២០១៣ បាន​សម្រេច៕

​ទស្សនា​វីដេអូ​ Javi Martínez កាលពី​ឆ្នាំ ២០១៣៖

ទស្សនា​វីដេអូហាយឡាយពេល Bayern ឈ្នះ Sevilla ៖

Javi Martínez កាលពី​ឆ្នាំ ២០១៣

ប្រភព៖ Foxnews ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;