បណ្ឌិត សុខ ទូច ផ្តល់​មុខតំណែង​ដល់​ព្រះសង្ឃ១អង្គ​គង់​នៅវត្តកំផែង ដែលល្បីល្បាញ​ពន្យល់​អក្សរសាស្រ្តខ្មែរ

  • 2020-09-25 03:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​សម្រេច​តែងតាំងព្រះ​បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការ​ពុទ្ធសាសនាដើម្បីអប់រំ​នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ជា «ទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ»។

សូមជម្រាបថា ព្រះ​បញ្ញាមុនីញាណ ហាក់ សៀងហៃ បាន​ទទួលនូវភាពល្បីល្បាញ និងការគោរពយ៉ាងខ្លាំងពី​ប្រជាជនកម្ពុជា ដែលបាន​ចេញ​វីដេអូ​ពន្យល់ច្បាស់ៗពី​អក្សរសាស្រ្តខ្មែរ បង្ហោះនៅលើបណ្តាញសង្គម៕

ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទថ្មី
;