ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងមានបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតជាង ៥ម៉ឺនអំពូល

  • 2020-09-25 07:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គ្រោងឲ្យ​ក្រុម​ហ៊ុន​ផលិតអំពូល​ភ្លើង​ជប៉ុន​មួយ បំពាក់​អំពូល​បំភ្លឺផ្លូវវៃឆ្លាតចំនួន ៥ ៣០០អំពូល នៅតាមដងផ្លូវ៣៤ខ្សែ នៅ​ក្នុងក្រុងព្រះសីហនុ។ ការ​ឲ្យ​ដឹង​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ធ្វើបទបង្ហាញ​របស់​ក្រុមហ៊ុន Minebea (Cambodia) Co,Ltd នៅ​ថ្ងៃ​ទី ២៥ កញ្ញា ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក អភិបាលខេត្ត បន្តថារយៈពេលមួយឆ្នាំមកនេះ ក្រុមការងារបានធ្វើការពិភាក្សាចំនួន ៣លើក អំពី​អំពូល​ភ្លើង​បំភ្លឺផ្លូវវៃឆ្លាត ដោយមានការចង្អុលណែនាំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា ឱ្យ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង​វៃឆ្លាត​រៀប​ចំបំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅ​លើ​ផ្លូវ​ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

ក្រោយ​បំពាក់​រួច លោក​អភិបាល​ខេត្ត នឹង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​រៀន​សូត្រ​អំពី​បច្ចេកទេសដើម្បីងាយ ស្រួល​ធ្វើការថែទាំ និង​ជួស​ជុល​នៅ​ពេល​ខាងមុខ។ ទន្ទឹម​នោះលោកអភិបាលខេត្ត បាន​ស្នើ​ឱ្យ​ក្រុម ហ៊ុន​ធ្វើ​របាយ​ការណ៍​លម្អិតអំពីតម្លៃ នៃ​ការ​ថែ​ទាំ​អំពូល​ដើ​ម្បី​មានមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោក Kei Nishihara Vice President ក្រុមហ៊ុន Minebea មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តព្រះសីហនុ បានសម្រេចឱ្យក្រុមហ៊ុន Minebea បំពាក់អំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត LED ៥៨វ៉ាត់ ចំនួន ៥ ៣០០ អំពូល នៅតាមដងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ព្រោះ​អំពូល​វៃឆ្លាត​នេះ​អាច​ជួយ​សន្សំ​សំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០ភាគរយ ក្នុងនោះ អំពូល LED វៃឆ្លាតអាចផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

;