អ្នកសង្ស័យថាមានផ្ទុកកូវីដ១៩ នៅខេត្តសៀមរាប រត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក

  • 2020-09-26 01:15:53
  • ចំនួនមតិ 12 | ចំនួនចែករំលែក 78

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ២៦ កញ្ញា នេះថា មានករណីសង្ស័យបុរសម្នាក់មានផ្ទុកវីរុសកូវីដ១៩ នៅមន្ទីពិសោធន៍នៃមន្ទីពេទ្យខេត្តសៀមរាប។ បុរសរូបនេះជាជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើរហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី ១៣ កញ្ញា ២០២០។ បុរសនេះបានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយក្រសួងសុខាភិបាលបានប្រមានថាប្រសិនបើបុរសនេះមានផ្ទុកជំងឺកូវីដ១៩ មែននេះនឹងមានហានិភ័យឆ្លងចូលដល់សហគមន៍។

អត្ថបទ៖ ម៉េងងី

;