Ronaldo ​ក្លាយ​ជា​ ​កីឡាករ​មុន​គេ​​រក​បាន​ ៤៥០ គ្រាប់ (លេង ៣ លីគ​កំពូល​ផ្សេង​គ្នា)

  • 2020-09-28 02:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​ជា​ក្រុម Juventus ​នៅ​សល់​គ្នា ១០ នាក់ (កាត​ក្រហម​កីឡាករ Adrien Rabiot) ​ពេល​ប៉ះ​ក្រុម ROMA ​កាល​ពី​យប់​មិញ។ ក្រុម​ ROMA ​វិះ​តែ​នឹង​ឈ្នះ Juventus ​ទៅ​ហើយតែ Cristiano Ronaldo អាច​រក​បាន ២គ្រាប់​ម្នាក់​ឯង ​តាម​ស្មើ​ ROMA ២-២ ​ចប់​ប្រកួត​ចែក​គ្នា​ម្ខាង១ពិន្ទុ ។

Ronaldo ហក់តែតគ្រាប់ទី២
២ គ្រាប់​នោះ​ ​បាន​ជួយ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​រូ​ប​នេះ​ ធ្វើ​​បាន​គ្រាប់​ទី ៤៥០ (លេង ៣ លីគ​កំពូល​ផ្សេង​គ្នា) និង​បាន​ក្លាយ​ជា កីឡាករ​ដំបូង​គេ ដែល​អាច​ធ្វើ​បាន​បែបនេះ​ (គិត​ទូទាំង​លីគ​កំពូល៥អឺរ៉ុប)។

-លីគកំពូល​អង់គ្លេស ៨៦ គ្រាប់​ពេល​លេង​ឲ្យ Manchester United សរុប​ ​១៩៦ ​ប្រកួត

-លីគ​កំពូលអេស្ប៉ាញ ៣១១ គ្រាប់​ពេល​លេង​ឲ្យ Real Madrid ​សរុប ២៩២ ​ប្រកួត

-លីគ​កំពូលអ៊ីតាលី ៥៥ គ្រាប់​ពេល​លេង​ឲ្យ Juventus ​សរុប ៦៦ ប្រកួត៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;