ធ្វើដំណើរ៤ឆ្នាំ ដើម្បីតែចុះចតប៉ុន្មានវិនាទី លើអាចម៍ផ្កាយមួយ

  • 2020-09-28 03:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារអវកាសណាសាបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញាថា បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៤ ឆ្នាំ យានអវកាសរ៉ូបូត OSIRIS-REx របស់អង្គការណាសានឹងចុះទៅដល់ផ្ទៃអាចម៍ផ្កាយ Bennu នៅថ្ងៃទី ២០ ខែតុលា ដោយចុះចតពីរបីវិនាទីដើម្បីប្រមូលយកសំណាកថ្មនិងធូលី។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថាបេសកកម្មនេះនឹងជួយឱ្យយើងយល់កាន់តែស៊ីជម្រៅអំពីរបៀបដែលភពនានាបានបង្កើតឡើងនិងជីវិតបានចាប់ផ្តើម និងផ្តល់ការយល់ដឹងអំពីអាចម៍ផ្កាយ ដែលអាចនឹងប៉ះពាល់ដល់ផែនដី។

លោក ម៉ៃ ម៉ូរ៉ូ អនុប្រធានគ្រប់គ្រងគម្រោងយានរ៉ូបូត OSIRIS-REx និយាយថា “ការរៀបចំផែនការនិងការខិតខំជាច្រើនឆ្នាំដោយក្រុមការងារនេះពិតជាសំខាន់ណាស់ក្នុងការដាក់ចេញនូវយន្តការ TAGSAM (ទម្រង់យន្ដការចុះប្រមូលសំណាកគំរូ) ដើម្បីប៉ះនឹងផ្ទៃអាចម៍ផ្កាយ ៥ ទៅ ១០ វិនាទី”។

អង្គការណាសាបានជ្រើសរើសទីតាំងមួយដែលមានឈ្មោះថា Nightingale ជាតំបន់ថ្មដែលមានអង្កត់ផ្ចិត ១៦ ម៉ែត្រ សម្រាប់ដៃមនុស្សយន្តរបស់យានអវកាសប្រមូលយកសំណាក ពីព្រោះវាផ្ទុកបរិមាណដ៏ល្អបំផុតនៃវត្ថុធាតុដែលរក្សាបានយ៉ាងល្អ។

អាចម៍ផ្កាយ Bennu ស្ថិតឆ្ងាយពីផែនដី ៣៣៤ លានគីឡូម៉ែត្រ ហើយយាននឹងបញ្ជូនសំណាកមកផែនដីវិញនៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣៕

ប្រភព ៖ rasmeinews.com/

អត្ថបទថ្មី
;