កំណត់ត្រា​លេង​ឈ្នះ​រហូត​របស់​ Bayern ​ត្រូវ​ចប់​សព្វ​គ្រប់​ ដោយ​សារ​ក្រុម​មួយ​នេះ

  • 2020-09-28 03:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ


​ក្រុម​រួម​លីគ​ ​Hoffenheim បាន​យក​​ឈ្នះ​ ៤-១ លើ​ក្រុម​ Bayern ​បញ្ចប់​កំណត់ត្រា​ល្អ​របស់​ក្រុម​ការពារ​ជើងឯកក្នុងជំនួបទី ២ រដូវកាល ២០២០-២០២១ ។

លទ្ធផល​នេះ បាន​រុញ​ឲ្យ​ក្រុម Hoffenheim ឡើង​មក​ឈរ​លើ​កំពូល​តារាង​ ក្រោយ​២ប្រកួត​យក​បាន​ ៦ពិន្ទុ រីឯ Bayern លេងឈ្នះ១ចាញ់១ឈរលេខ ៧ ក្នុងតារាង។

​ក្រុម​ខ្លាំង Bayern Munich​ ​រដូវកាល​មុន [២០១៩-២០២០]​ ​មិន​ចាញ់​ទាល់​តែ​សោះ ​ចំណែក​ឯ​ក្នុង​ពាន​រង្វាន់ Champions League វិញ​ ពួក​គេ​ក៏​មិន​ដែល​ស្មើ មួយ​ប្រកួត​ណា​នោះ​ទេ សរុប​​ឈ្នះ​ ៣២ ​ប្រកួត​ជាប់ៗគ្នាស៊ុតចូលគូប្រកួតសរុប ១០៨ គ្រាប់ឯណោះ។

Bayern យក​បាន ៤ ពាន​រង្វាន់​ក្នុង​មួយ​រដូវកាល​ដូច​ជា ពានលីគ Bundesliga, DFB, UEFA Champions League និង UEFA Super Cup ៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Kramaric កីឡាករក្រូអាតនិងHoffenheim អបអរគ្រាប់ស៊ុតបញ្ចូលទី
ចំណាត់ថ្នាក់សប្ដាហ៍ទី ២ Bundesliga

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

;