រកឃើញសំបុកសត្វស្លាបតំណាងជាតិ នៅខេត្តមណ្ឌលគិរី
- 2020-09-28 04:43:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសំបុកសត្វស្លាបតំណាងជាតិ នៅខេត្តមណ្ឌលគិរី
ចន្លោះមិនឃើញ
អង្គការ WCS Cambodia បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអង្កេតតាមដានសត្វព្រៃ បានរកឃើញសំបុកសត្វត្រយងយក្សចំនួនមួយសំបុកក្នុងរដូវពងកូនឆ្នាំ២០២០នៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សត្វត្រយងយក្ស ឬឪលើក (Giant ibis) មានវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ និងជាបក្សីជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ សត្វត្រយងយក្សជាប្រភេទជិតផុតពូជបំផុតហើយចំនួនរបស់វាមាននៅសេសសល់ប្រហែលពីរបីរយក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ ២០១៩ ប្រជាសហគមន៍បានរកឃើញសំបុកត្រយងយក្សចំនួន ៣សំបុកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានយាមការពាររហូតដល់កូនត្រយងយក្សពីរក្បាលបានញាស់ហើរចេញពីសំបុកដោយសុវត្ថិភាព។
ក្រុមការងារនឹងបន្តសហការជាមួយសហគមន៍មូលដ្ឋានដើម្បីការពារនិងរុករកសំបុកសត្វប្រភេទនេះបន្ថែមទៀត៕
ប្រភព៖ អង្គការ WCS Cambodia