តារា​ប្រុស​ស្រី​កូរ៉េ​ទាំង ៨​គូ​ ធ្វើ​ឲ្យ​ទស្សនិកជន​វង្វេងវង្វាន់ ព្រោះ​ដូច​គ្នា​ជាង​កូន​ភ្លោះ​ទៅ​ទៀត

  • 2020-09-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ទោះ​បី​ជា​ចាស់​ៗ​តែង​និយាយ​ថា កូន​ភ្លោះ​ក៏​នៅ​មាន​ចំណុច​ដើម្បី​ចំណាំ​នោះ តារា​ប្រុស​ស្រី​កូរ៉េ ទាំង​១៦​ដួង​ខាង​ក្រោម​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ឡើយ​​មិន​អាច​បែងចែក​បាន​ថា នរ​ណា​ជា នរ​ណា​ឲ្យ​ពិត​ប្រាកដ។

ដោយ​សារ​តែ​ជា​ប្រទេស​មាន​វិស័យ​សិល្បៈ​រីកចម្រើន​លំដាប់​ខ្ពស់ ប្រទេស​កូរ៉េ​មាន​សិល្បករ សិល្បការិនី​ជា​ច្រើន​ដែល​មាន​សម្រស់​ស្រស់​ស្អាត​លេច​ធ្លោប្លែក​ៗ​ពី​គ្នា ហើយ​សមត្ថភាព​ទេព​កោសល្យ​​ក៏​ខុស​គ្នា។ យ៉ាងណាក្ដី ក៏​នៅ​តែ​ចៀស​មិន​ផុត ពី​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ មាន​រូប​សម្បត្តិ​ស្រដៀង ឬ​ដូច​គ្នា​ដល់​ថ្នាក់ ទាល់​តែ​អ្នក​គាំទ្រ​សង្កេត​ច្បាស់​មែន​ទែន​ ទើប​បែង​ចែក​ថា អ្នក​ណា​ជា​អ្នក​ណា​​ឲ្យ​ពិត​ប្រាកដ។

ទោះ​ជា​មាន ស្រី​ស្រស់​ប្រុស​ស្អាត​ដូច​គ្នា​ច្រើន​អ្នក​ក្ដី តែ​តារា​ទាំង​៨​គូ ខាង​ក្រោម​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​ពិសេស ដែល​ដូច​គ្នា​ស្ទើរ​តែ​ដូច​ជា​កូន​ភ្លោះ​តែ​ម្ដង៕

១. Kim Go Eun – Park So Dam

២. Kim Tae Hee – Park Hee Won

៣. Seo Kang Jun – Woo Do Han

៤. Park Bo Gum – Lee Hyun Woo

៥. Yoon Eun Hye – Park Shi Hye

៦. Nam Joo Hyuk – Ahn Hyo Seop

៧. Min Hyo Rin – Jo Yoon Hee

៨. Han Ga In – Kim Joo Hyun

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

;