ផ្លែឈើ៧មុខ សម្បូរវីតាមីន C ការពារខ្លួនពីគ្រុនផ្តាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ
- 2020-09-29 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើ៧មុខ សម្បូរវីតាមីន C ការពារខ្លួនពីគ្រុនផ្តាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ
ចន្លោះមិនឃើញ
ផ្តាសាយជាជម្ងឺដែលកើតមាននៅគ្រប់រដូវកាល។ ដោយសារតែអាកាសធាតុមានការផ្លាស់ប្តូរ ជាហេតុធ្វើអោយយើងងាយនឹងឆ្លងជម្ងឺនេះ បើទោះបីជាជម្ងឺផ្តាសាយអាចនឹងជាសះស្បើយដោយខ្លួនឯង ប៉ុន្តែកំឡុងពេលដែលមានអាការៈហៀរសំបោរ វាអាចធ្វើអោយយើងងាយកើតនូវជម្ងឺផ្សេងៗទៀត។ ដូច្នេះជ្រើសរើសប្រភេទអាហារដែលសម្បូរដោយ វីតាមីនC យ៉ាងហោចណាស់ ៦០ មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់ការថែទាំបែបធម្មតា ប៉ុន្តែសម្រាប់បង្កើនប្រព័ន្ធភាពស៊ាំ និងសារធាតុចិញ្ចឹមដល់ស្បែក យើងគួរទទួលទានអាហារដែលមានវីតាមីន C ប្រហែល១០០០មីលីក្រាម។ នៅក្នុងអត្ថបទមួយនេះ យើងនឹងប្រាប់អ្នកពីប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីនC អាចប្រឆាំងនឹងជម្ងឺផ្តាសាយដោយគ្រាន់តែអាចញ៉ាំវារៀងរាល់ថ្ងៃ។
១. កន្ទួតព្រៃ
កន្ទួតព្រៃសម្បូរទៅដោយ វីតាមីនC បើធៀបនឹងផ្លែប៉ោម វាផ្ទុកទៅដោយជាតិ វីតាមីនC ច្រើនជាង១៦០ដង ហើយ១០០ក្រាមនៃកន្ទួតព្រៃមានប្រមាណ២៧៦មីលីក្រាមនៃវីតាមីនC ទោះបីជាវាត្រូវបានយកទៅសម្ងួតឬកែច្នៃក៏ដោយ ក៏វាមិនបានបាត់បង់សារធាតុវីតាមីនCនោះដែរ។
២. ផ្លែត្របែក
ផ្លែត្របែក១៦៥ក្រាមផ្តល់នូវវីតាមីនCប្រមាណ៣៧៧មីលីក្រាម ដែលវាផ្តល់វីតាមីនC ៥ដងលើសផ្លែក្រូច ហើយក៏សម្បូរទៅដោយសារធាតុរ៉ែ។ ការញ៉ាំត្របែកគួរណាញ៉ាំផ្លែទាំងមូលដើម្បីទទួលបាននូវសារធាតុចិញ្ចឹមពីវាទាំងស្រុង។
៣. ផ្លែគីវី
គីវីក៏ជាផ្លែសម្បូរទៅដោយវីតាមីនCផងដែរ ក្នុងបរិមាណ១០០ក្រាម ទទួលបាន១០៥មីលីក្រាមនៃវីតាមីនC។ ញ៉ាំគីវីចំនួនពីររៀងរាល់ថ្ងៃ ដើម្បីធ្វើដាស់ប្រព័ន្ធភាពស៊ាំ ជួយជួសជុលកន្លែងដែលខូចខាតដែលធ្វើអោយកោសិកាថ្មីដុះឡើងវិញ។
៤. ផ្លែគូលែន
ផ្លែគូលែនចំនួន១០០ក្រាមផ្តល់នូវវីតាមីនC ៧១.៥មីលីក្រាម ដែលវាមានមុខងារជួយព្យាបាលអាការៈគ្រុនរងារ ព្រមទាំងជួយអោយបំពង់កមានភាពធូរស្បើយ កាត់បន្ថយការចុកចាប់ខ្លួនប្រាណ និងការតឹងច្រមុះ។
៥. ផ្លែល្ហុង
ផ្លែល្ហុងអាចញ៉ាំបានទាំងខ្ចីទាំងទុំ ដែល១០០ក្រាមនៃល្ហុងទទួលបាន៦២មីលីក្រាមនៃវីតាមីនC ដែលវាជួយអោយភាពងាយស្រួលក្នុងការបន្ទោរបង់និងជូយបន្ស៊ាំនឹងភាពស៊ាំ។
៦. ផ្លែស្រ្តបឺរី
ស្រ្តបឺរីមានរសជាតិឆ្ងាញ់និងល្អសម្រាប់សុខភាព។ ១០០ក្រាមនៃស្រ្តបឺរីមានផ្ទុក៦០មីលីក្រាមនៃវីតាមីនC វាប្រឆាំងទៅនឹងជម្ងឺផ្តាសាយនិងជម្ងឺផ្សេងៗទៀត។ វាជួយអោយភ្នែកមើលច្បាស់ និងទប់ស្កាត់អត្រាភាពអោនថយនៃក្រពេញរ៉េទីន។
៧. ផ្លែសាវម៉ាវ
ផ្លែសាវម៉ាវមានរសជាតិឆ្ងាញ់ ដែលសម្បូរទៅដោយជាតិវីតាមីនC។ វាមានផ្ទុក៥៣មីលីក្រាមនៃវីតាមីនC ក្នុង១០០ក្រាម។វាមាននាទីជួយសម្លាប់មេរោគនិងទប់ស្កាត់ការរីករាលដាលនៃមីក្រូសារពាង្គកាយ។ ប៉ុន្តែការញ៉ាំផ្លែសាវម៉ាវច្រើនពេកធ្វើអោយទល់លាមក។
ក្រៅពីផ្លែឈើខាងលើនេះ នៅមានផ្លែឈើជាច្រើនទៀតដែលមានវីតាមីនCខ្ពស់។ ការទទួលទានបែបនេះធ្វើអោយមុខងារសារពាង្គកាយដំណើរការបានល្អ។ ប្រភេទអាហារធម្មជាតិចំណាយថវិការតិច ប៉ុន្តែផ្តល់នូវគុណតម្លៃលើសលប់ដែលសារពាង្គកាយអាចប្រើប្រាស់បាន ដូច្នេះយើងគួរតែបរិភោគបន្លែនិងផ្លែឈើអោយបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក