​រកឃើញ​មនុស្ស ៣៦នាក់ ដែល​បាន​ទាក់ទង​ជាមួយ​បុរសហុងគ្រីផ្ទុកកូវីដ នៅខេត្តសៀមរាប

  • 2020-09-29 06:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​មនុស្ស ៣៦នាក់ ដែល​មានការពាក់ព័ន្ធ​ជាមួយនឹងបុរសជនជាតិហុងគ្រីផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីអ្នកជំងឺរូបនេះ បានរត់គេចចេញពី​កន្លែងធ្វើចត្តាឡីស័ក ក្នុង​ខេត្តសៀមរាប កាលពី​ចុងសប្តាហ៍កន្លងទៅ។ លោកស្រីបានបញ្ជាក់​ដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ក្រសួងបានយកវត្ថុសំណាកមនុស្សទាំង៣៦នាក់ទៅវិភាគ ក្នុងនោះភាគច្រើនគឺសុទ្ធតែអវិជ្ជមាន ហើយអ្នកនៅសល់ប៉ុន្មាន​ទៀតត្រូវបានធ្វើតេស្តជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនេះ មាន​ដូចជា ភរិយារបស់គាត់ អ្នកបើកឡានតាក់ស៊ី និងម៉ូតូកង់បីឱ្យគាត់ បុគ្គលិកធនាគារ និង​អ្នកលក់ផ្ទាំងគំនូរឱ្យគាត់​ជាដើម។

លោកស្រីបញ្ជាក់​ថា ទោះជាអ្នកពាក់ព័ន្ធមានលទ្ធផលអវិជ្ជមាន​កូវីដ១៩ក៏ដោយ ប៉ុន្តែនៅតែតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតផងដែរ ដើម្បីតាមដានសុខភាពបន្ថែមទៀត។

សូមជម្រាប​ថា បុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំម្នាក់ រស់នៅ​ក្រុងសៀមរាប ត្រូវបាន​រកឃើញ​ថាមានវិជ្ជមាន​វីរុសកូវីដ១៩។ ក្នុងអំឡុងពេលគាត់​ធ្វើចត្តាឡីស័ក គាត់​បានរត់គេចចេញ ដោយពេលនោះ​ក្រសួងសុខាភិបាល បាន​ព្រមានថា អាច​នឹងមានហានិភ័យឆ្លងចូលសហគមន៍។ គាត់​ត្រូវ​បាន​គេរកឃើញ​វិញនៅប្រហែលម៉ោង ៩ព្រឹកថ្ងៃទី២៦កញ្ញា ដោយសម្ងំ​ក្នុងផ្ទះ​វីឡាមួយកន្លែង នៅក្រុងសៀមរាប៕

ចុចអានបន្ថែម៖ បុរសជនជាតិហុងគ្រី នៅខេត្តសៀមរាប មានផ្ទុកជំងឺកូវីដ១៩

អត្ថបទថ្មី
;