តើក្រុម K-Pop មានអ្នក Subscribe ច្រើនទាំងនេះ អាចកើបលុយបានប៉ុន្មានពី YouTube?
- 2020-09-30 03:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើក្រុម K-Pop មានអ្នក Subscribe ច្រើនទាំងនេះ អាចកើបលុយបានប៉ុន្មានពី YouTube?
ចន្លោះមិនឃើញ
តាមពិតទៅ YouTube មិនត្រឹមតែជាកន្លែងដែលក្រុម K-Pop បង្ហោះវីដេអូបទចម្រៀងប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលតារាៗអាចផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន ហើយអ្វីដែលសំខាន់ នេះក៏ជាទីដែលម្ចាស់ Channel កើបលុយបានច្រើនដែរ។
ខាងក្រោមនេះជាចំណូលប៉ាន់ស្មាន របស់ Channel តារា K-Pop ទាំង ១០ បានពីផ្ទាំងពាណិជ្ជកម្ម YouTube បច្ចុប្បន្ននេះ (គិតត្រឹមខែកញ្ញា)៖
១០. TXT
គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ TXT មានអ្នក Subscribe ដល់ទៅ ៤,៩៥លាននាក់ ធ្វើឲ្យ Channel ក្រុមនេះក្លាយជា Channel មានអ្នក Subscribe ច្រើនជាងគេទី ២២៧៩ ប្រចាំពិភពលោក។ ចំនួនមើលសរុប ១៩៤លាន ដូចនេះតាមការប៉ាន់ស្មានក្រុមនេះអាចរកបាន ៣៦៥ ០០០ដុល្លារក្នុង ១ឆ្នាំពីផ្ទាំងពាណិជ្ជកម្មរបស់ YouTube។
៩. 2NE1
ចំនួនអ្នក Subscribe មាន ៤,៩៦លាននាក់ និងចំនួនចូលមើលសរុប ១,៧៩ពាន់លានដង។ ឯចំណូលដែលអាចទាញបានពីផ្ទាំងពាណិជ្ជកម្ម YouTube ក្នុង ១ឆ្នាំគឺ ៤៧០ ០០០ដុល្លារ។
៨. GOT7
អ្នក Subscribe Channel YouTube របស់ GOT7 កើនដល់ ៥,៣២លាននាក់ ឯចំនួនចូលមើលសរុបមាន ៥៨៧លានដង។ ដូចនេះតាមការប៉ាន់ស្មាន ពួកគេអាចរកបាន ២៧០ ០០០ដុល្លារពីផ្ទាំងពាណិជ្ជកម្ម YouTube ក្នុង១ឆ្នាំ។
៧. SEVENTEEN
ចំនួនអ្នក Subscribe មាន ៥,៥៥លាននាក់ ស្របពេលចំនួនចូលមើលមាន ១,៤៦ពាន់លាននាក់ ដូចនេះ SEVENTEEN អាចនឹងមានសមត្ថភាពរកចំណូលបានដល់ទៅ ១,៨៩លានដុល្លារក្នុង ១ឆ្នាំ។
៦. EXO
EXO វិញ ជាក្រុម K-Pop ដែលមានអ្នក Subscribe ៦,២៦លាននាក់ ដែលចំនួននេះអាចនាំឲ្យ Channel ក្រុមនេះជាប់ជា Channel ដែលមានអ្នក Subscribe ច្រើនជាងគេលើពិភពលោកលំដាប់ទី ១ ៥៧៤។
ចំនួនចូលមើលសរុបតាំងពីបង្កើតមកមាន ១១២លានដង ហើយតាមការទស្សន៍ទាយ EXO អាចរកបាន ១៥៥ ០០០ដុល្លារក្នុង ១ឆ្នាំពី YouTube។
៥. iKON
នៅខែកញ្ញា ឆ្នាំ ២០២០នេះក្រុមមានអ្នក Subscribe ៧,២៩លាននាក់ ឯចំនួនចូលមើលសរុបមាន ១,៧២ពាន់លានដង។ លុយដែលរំពឹងថានឹងអាចទាញបានពី YouTube គឺ ១,៣៤លានដុល្លារ។
៤. TWICE
ក្រុមនេះក៏មិនអន់ដែរ ព្រោះថាចំនួនអ្នក Subscribe មាន ៨,៥១លាននាក់ បូកនឹងចំនួនចូលមើលសរុប ៩៩០លានដង ដូចនេះ TWICE អាចរកបាន ១,២០លានដុល្លារពី YouTubeក្នុង ១ឆ្នាំ។
៣. BIGBANG
នៅខែកញ្ញា ឆ្នាំ ២០២០ BIGBANG អាចរកបានអ្នក Subscribe ១២,៨លាននាក់ និងមាន Views សរុបចំនួន ៦,០៧ពាន់លានដង។ ជាហេតុក្រុមនេះអាចរកបាន ១,៩២លានដុល្លារ ក្នុង១ឆ្នាំ។ នេះបើតាមការប៉ាន់ស្មាន។
២. BTS
Channel ដែលមានឈ្មោះថា BANGTANTV ជាកម្មសិទ្ធិរបស់ BTS ជា Channel ដែលមានអ្នក Subscribe ៣៧,៣លាននាក់ និងក្លាយជា Channel មានអ្នក Subscribe ច្រើនជាងគេលំដាប់ទី ៤១លើពិភពលោក។ បើគិតពីចំនួនចូលមើលវីដេអូរបស់ Channel នេះវិញ សរុបដល់ទៅ ៥,២ពាន់លានដង។
បើតាមការប៉ាន់ស្មាននូវចំនួននេះ គេរំពឹងទុកថា BTS អាចរកបាន ១៣,៨លានដុល្លារពី YouTube ក្នុង ១ឆ្នាំ។
១. BLACKPINK
នេះហើយជាក្រុម K-Pop ដែលមានអ្នកចុច Subscribe ច្រើនដាច់គេនាពេលបច្ចុប្បន្ន។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ពួកគេមានអ្នក Subscribe ៤៨,៧លាននាក់ ហើយក្លាយជា Channel ដែលមានអ្នក Subscribe ច្រើនជាងគេលំដាប់ទី ១៥លើពិភពលោក។
ចំនួនចូលមើលទៀតសោតគឺ ហក់ឡើងដល់ ១២,០៩ពាន់លានដង។ ដូចនេះ ក្នុង ១ឆ្នាំ BLACKPINK អាចទាញចំណូលពី YouTube បានដល់ទៅ ៣៧,២លានដុល្លារឯណោះ៕