ពលរដ្ឋខ្មែរ មានបណ្ណបើកបរអន្តរជាតិនេះ អាចបើករថយន្តបាននៅប្រទេសប៉ុន្មាន?
- 2020-09-30 04:40:12
- ចំនួនមតិ 57 | ចំនួនចែករំលែក 223
ពលរដ្ឋខ្មែរ មានបណ្ណបើកបរអន្តរជាតិនេះ អាចបើករថយន្តបាននៅប្រទេសប៉ុន្មាន?
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណអនុញ្ញាតបើកបរអន្តរជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងបើកបរនៅក្រៅប្រទេស។ ការប្រកាសដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នាព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោក ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរអាចយកបណ្ណបើកបរជាតិដែលមានស្រាប់ ទៅស្នើសុំយកបណ្ណបើកបរអន្តរជាតិ ក្នុងមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ដោយមិនចាំបាច់មានការប្រឡងបន្ថែមទៀតនោះទេ ហើយការប្តូរនេះគឺក្នុងតម្លៃសេវា ២៥ម៉ឺនរៀល ដែលជាតម្លៃមធ្យមមួយបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។
បើតាមលោកទេសរដ្ឋមន្រ្តី ពលរដ្ឋខ្មែរដែលកាន់បណ្ណបើកបរអន្តរជាតិនេះ គឺអាចបើករថយន្តនៅប្រទេសចំនួន ៩៩ ក្នុងពិភពលោក (ឈ្មោះប្រទេសទាំងនោះ មាននៅក្នុងបណ្ណនេះស្រាប់) ក្នុងនោះរួមមានទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ចំពោះសុពលភាពបណ្ណបើកបរនេះ គឺមានរយៈពេល ១ឆ្នាំ៕