គយគន់សម្រស់ធម្មជាតិនៃប្រាសាទឯកភ្នំ ខេត្តបាត់ដំបង រសាយអស់ទុក្ខកង្វល់!
- 2020-09-30 09:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គយគន់សម្រស់ធម្មជាតិនៃប្រាសាទឯកភ្នំ ខេត្តបាត់ដំបង រសាយអស់ទុក្ខកង្វល់!
ចន្លោះមិនឃើញ
ប្រាសាទឯកភ្នំ គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ដដ៏សំខាន់មួយនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បុរាណស្ថានមួយនេះ មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរពីរង្វង់មូលលោកតាដំបងក្រញូង ឆ្ពោះទៅកាន់ភាគខាងជើងនៃក្រុងបាត់ដំបង។
ប្រាសាទនេះ កសាងក្នុងរាជព្រះបាទសូរិយៈវរ្ម័ន្ទទី១ នៃឆ្នាំ១០២៧ នៃគ.ស។ តួប៉មនៃប្រាសាទមានរាង ៤ជ្រុងស្មើ សង់ឡើងដោយថ្មភក់ និងថ្មបាយក្រៀម ជំទើតលើគ្រឹះដ៏រឹងមាំកម្ពស់ជាង ៤ម៉ែត្រ ព្រមទាំងមានកសិណ្ឌទឹកជុំវិញផងដែរ។
អ្នកទេសចរដែលមកទស្សនាប្រាសាទនេះ ប្រាកដជាជក់ចិត្តនឹងក្បាច់ចម្លាក់ដ៏រស់រវើកនៅលើហោរជាង ព្រមទាំងផ្ដែរដ៏ល្អវិចិត្រ ដែលពិព័ណនាអំពីអាទិទេពទាំងឡាយ នៃទេវកឋាកូរសមុទ្រទឹកដោះ។
ច្រើនឆ្នាំកន្លងផុតទៅ ស្ថាបត្យកម្មប្រាសាទដ៏គួរឲ្យស្ងប់ស្ងែង ប្រែជាចាស់ទ្រុឌទ្រោម ឯថ្មប្រាសាទបានបាក់បែករប៉ាត់រប៉ាយ ដោយសារកត្តាធម្មជាតិ និងសង្រ្គាម។
ចង់ដឹងថាប្រាសាទឯកភ្នំ មានទិដ្ឋភាព និងរឿងរ៉ាវបែបណាទៀតនោះ សូមទស្សនាវីដេអូពីផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕