ប្រៀបធៀបសព្វាវុធរវាង​ប្រទេស​អាមេនី និងអាហ្ស៊ែបៃហ្សង់ ដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នា

  • 2020-10-01 01:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ដែលស្ថិតក្នុងអតីតសហភាពសូវៀត គឺអាមេនី និងអាហ្ស៊ែបៃហ្សង់ បាននឹង​កំពុងផ្ទុះសង្គ្រាមនឹងគ្នាយ៉ាងខ្លាំង ជុំវិញ​ការដណ្តើម​កាន់កាប់តំបន់ភ្នំ Nagorno-Karabakh ដែល​ធ្វើឱ្យមនុស្សជាង ១០០នាក់ហើយ​បាន​បាត់បង់ជីវិត។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ខាងក្រោម គឺជាការប្រៀបធៀប​កម្លាំងយោធា និង​សព្វាវុធរវាងប្រទេសទាំងពីរដោយ​យោងតាមស្ថិតិ​របស់​វិបសាយ Global Fire Power ក្នុងឆ្នាំ២០២០នេះ៖

អាមេនី

  • ប្រជាជនសរុប៖ ៣ ០៣០ ២១៧នាក់

  • ទ័ពសកម្ម៖ ៤៥០០នាក់

  • ទ័ពបម្រុង៖ ២០០ ០០០នាក់

  • ថវិកាយោធា៖ ជាង ១,៣៨ពាន់លានដុល្លារ

  • យន្តហោះសរុប៖ ៦៤គ្រឿង

  • យន្តហោះចម្បាំង៖ ០គ្រឿង

  • យន្តហោះ Dedicated Attack៖ ៩គ្រឿង

  • យន្តហោះដឹកជញ្ជូនយោធា៖ ៣គ្រឿង

  • យន្តហោះបង្វឹក៖ ១៣គ្រឿង

  • ឧទ្ធម្ភាគចក្រ៖ ៣៧គ្រឿង

  • ឧទ្ធម្ភាគចក្រប្រយុទ្ធ (Attack Helos)៖ ២០គ្រឿង

  • រថក្រោះ (Tank) ៖ ១១០គ្រឿង

  • រថពាសដែក៖ ៧៤៨គ្រឿង

  • រថក្រោះ (Self Propelled Artillery)៖ ៣៨គ្រឿង

  • កាំភ្លើងធំ (Field Artillery)៖ ១៥០គ្រឿង

  • រថយន្តសម្រាប់បាញ់គ្រាប់រ៉ុកកែត៖ ៦៨គ្រឿង

  • ក្បួននាវាជើងទឹក៖ ០គ្រឿង

  • នាវាមុជទឹក៖ ០គ្រឿង

  • នាវាចម្បាំង (Frigate)៖ ០គ្រឿង

  • នាវាល្បាត៖ ០គ្រឿង

  • នាវា (Mine Warfare)៖ ០គ្រឿង

អាហ្ស៊ែបៃហ្សង់

  • ប្រជាជនសរុប៖ ១០ ០៤៦ ៥១៦នាក់

  • ទ័ពសកម្ម៖ ១២៦ ០០០នាក់

  • ទ័ពបម្រុង៖ ៣០០ ០០០នាក់

  • ថវិកាយោធា៖ ជាង ២,៨ពាន់លានដុល្លារ

  • យន្តហោះសរុប៖ ១៤៧គ្រឿង

  • យន្តហោះចម្បាំង៖ ១៧គ្រឿង

  • យន្តហោះ Dedicated Attack៖ ១២គ្រឿង

  • យន្តហោះដឹកជញ្ជូនយោធា៖ ១គ្រឿង

  • យន្តហោះបង្វឹក៖ ២៩គ្រឿង

  • ឧទ្ធម្ភាគចក្រ៖ ៨៨គ្រឿង

  • ឧទ្ធម្ភាគចក្រប្រយុទ្ធ (Attack Helos)៖ ១៧គ្រឿង

  • រថក្រោះ (Tank) ៖ ៥៧០គ្រឿង

  • រថពាសដែក៖ ១៤៥១គ្រឿង

  • រថក្រោះ (Self Propelled Artillery)៖ ១៨៧គ្រឿង

  • កាំភ្លើងធំ (Field Artillery)៖ ២២៧គ្រឿង

  • រថយន្តសម្រាប់បាញ់គ្រាប់រ៉ុកកែត៖ ១៦២គ្រឿង

  • ក្បួននាវាជើងទឹក៖ ៣១គ្រឿង

  • នាវាមុជទឹក៖ ៤គ្រឿង

  • នាវាចម្បាំង (Frigate)៖ ១គ្រឿង

  • នាវាល្បាត៖ ១៣គ្រឿង

  • នាវា (Mine Warfare)៖ ៧គ្រឿង៕

ប្រភព៖ Globalfirepower

អត្ថបទថ្មី
;