ប្លែកមែន! ដេកស៊ុត១គ្រាប់នេះ Bayern អាចសងសឹក Dortmund លើកពាន Super Cup 2020
- 2020-10-01 03:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 5
ប្លែកមែន! ដេកស៊ុត១គ្រាប់នេះ Bayern អាចសងសឹក Dortmund លើកពាន Super Cup 2020
ចន្លោះមិនឃើញ
ក្រុមខ្លាំង Bayern Munich បានយកឈ្នះ ៣-២ លើក្រុម Dortmund លើកពាន Germany Super Cup ឆ្នាំ ២០២០ និងជាពានទី ៥ របស់ពួកគេក្នុង១រដូវកាល។
២ គ្រាប់នាំមុខរបស់ Bayern រកបានដោយខ្សែការពារ Tolisso និងខ្សែបម្រើប្រយុទ្ធ Thomas Mueller ឯគ្រាប់តាមស្មើរបស់ Dortmund ស៊ុតដោយ Julian Brandt និង Erling Haaland ។
គ្រប់យ៉ាងត្រូវចប់សព្វគ្រប់នៅនាទី ៨២ ដោយការ assist ពី Lewandowski ក្នុងប្រអប់គ្រោះថ្នាក់ ឲ្យទៅខ្សែការពារល្បឿនលឿន Joshua Kimmich តែក៏ត្រូវបានខ្សែការពារ Dortmund ទាក់ជើងដួល រួចមក Kimmich ឆ្លៀតប្រើក្បាច់ទាត់បញ្ចូលទី ដ៏អស្ចារ្យ។
រំឮកដែរថា Bayern Munich ធ្លាប់ចាញ់ Dortmund ដោយលទ្ធផល ០-២ ខកខានឱកាសលើកពាន Germany Super Cup 2019 កន្លងទៅ ៕
ទស្សនាវីដេអូហាយឡាយខាងក្រោម