ដឹងលម្អិតពីមណ្ឌលផ្ដល់សេវាសាធារណៈថ្មី របស់​ក្រសួងសាធារណការ

  • 2020-10-01 04:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងបន្ថែមស្ដីពីការដាក់ដំណើរការជាផ្លូវការ មណ្ឌល​ផ្ដល់​សេវាសាធារណៈថ្មី នៅផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (ជាន់ទី៣) ដើម្បី​ឲ្យ​​បង​ប្អូន​ប្រជាពលរដ្ឋអាចធ្វើការចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្ដូរបណ្ណបើកបរយានយន្តបាន​នៅទីនោះបាន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្រាប់ម៉ោងធ្វើការ៖

  • ០៧ថ្ងៃ ក្នុង ១សប្តាហ៍
  • ០៩ព្រឹក ដល់ ០៩យប់

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ លេខទូរសព្ទ HOTLINE៖ 1275។ អាស​យដ្ឋាន​ផ្សារទំនើប ស្ថិតលើ​បណ្តោយ​មហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាប​ថា មណ្ឌល​ផ្ដល់​សេវាសាធារណៈថ្មីនេះ ត្រូវបាន​ដាក់ឱ្យដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០ ក្រោមអធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;