អ្នកនាំពាក្យ៖ ប្រទេស​ផ្សេង មិនដឹងគេលក់វ៉ាក់សាំងកូវីដតម្លៃប៉ុន្មានទេ តែសម្រាប់ចិនវិញគឺមិនលក់ថ្លៃទេ

  • 2020-10-01 06:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការបរទេសចិន បាន​អះអាងថា ប្រទេសចិន នឹង​ចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ទៅឱ្យពិភពលោក​ក្នុងតម្លៃសមរម្យ​អាចទទួលយកបាន ពោលគឺ​មិនថ្លៃពេក ហើយក៏មិនថោកពេកដែរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បាន​ថ្លែង​ក្នុងសន្និសីទ​កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០​ យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងរបស់​ប្រទេស​ផ្សេងៗកំពុងត្រូវបានអភិវឌ្ឍ។ វាមិនទាន់ច្បាស់ទេថា ពួកគេនឹងលក់តម្លៃប៉ុន្មាន ប៉ុន្តែសម្រាប់ចិនវិញ គឺច្បាស់ណាស់។ យើង​នឹង​ផ្តល់​វ៉ាក់សាំង​របស់យើង​ទៅកាន់​ពិភពលោក ក្នុងនាមជា​ទំនិញ​សាធារណៈ​សកល ក្នុងតម្លៃសមរម្យត្រឹមត្រូវ»។

ការថ្លែងបែបនេះ បន្ទាប់ពីមានការ​ផ្សព្វផ្សាយថា វ៉ាក់សាំងប្រឆាំង​កូវីដ១៩ ដែលផលិតដោយចិន នឹងថ្លៃជាងវ៉ាក់សាំង​ដែល​ផលិតដោយអាមេរិក និង​ប្រទេស​អឺរ៉ុបមួយចំនួន។ លោក Wang Wenbin បានច្រាន​ចោលការចោទប្រកាន់ដែលគ្មាន​មូលដ្ឋាននេះ ដោយបញ្ជាក់ថា ចិន​បាន​សន្យារួចមកហើយថា នឹង​ផលិតវ៉ាក់សាំង​ដែល​ប្រទេសក្រីក្រអាចទិញបាន៕

ប្រភព៖ CGTN

អត្ថបទថ្មី
;