ក្រុងបុរាណចំនួន៧ ដែលត្រូវបានរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនៅបាតសមុទ្រ
- 2020-10-01 08:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងបុរាណចំនួន៧ ដែលត្រូវបានរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនៅបាតសមុទ្រ
ចន្លោះមិនឃើញ
នាពេលកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកមុជទឹក បានរកឃើញ ឬពេលខ្លះបានប្រទះឃើញដោយចៃដន្យនូវទីក្រុងបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ នៅបាតសមុទ្រ ក្នុងពិភពលោកនេះ។ ក្នុងនោះមានទីក្រុងខ្លះ នៅរក្សាទ្រង់ទ្រាយដើមបានល្អ និងខ្លះខូចខាតអស់ទៅហើយ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ខាងក្រោមនេះ គឺជាក្រុងបុរាណចំនួន៧ ដែលត្រូវបានរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនៅបាតសមុទ្រ៖
១. ក្រុងបុរាណ Olous៖ បង្កើតឡើងនៅប្រហែលស.វទី២ នៃគ.ស។ បច្ចុប្បន្ន ស្ថិតនៅម្តុំកោះ Crete នៃប្រទេសក្រិច។
២. ក្រុង Phanagoria៖ ជាក្រុងបុរាណដ៏ធំបំផុតរបស់ក្រិច ត្រូវបានបង្កើតឡើងក្នុងស.វទី៦ មុនគ.ស ប៉ុន្តែបច្ចុប្បន្នស្ថិតក្នុងសមុទ្រខ្មៅនៃប្រទេសរុស្ស៊ី។
៣. ក្រុងតោ (Lion City)៖ ជាក្រុងបុរាណរបស់ចិន អាយុកាលប្រហែលជាង ១៤០០ឆ្នាំហើយ កសាងក្នុងអំឡុងរាជវង្សហាន។ ទំហំក្រុងនេះ ត្រូវបានប៉ាន់ស្មានថា ស្មើនឹងទីលានបាល់ទាត់ចំនួន ៦២។
៤. ក្រុង Dwarka៖ ជាក្រុងបុរាណមួយនៃប្រទេសឥណ្ឌា មានអាយុកាលប្រហែល ២៥០០ឆ្នាំហើយ។
៥. ក្រុង Baiae៖ ជាក្រុងបុរាណមួយត្រូវបានសង់ឡើងក្នុងសម័យចក្រភពរ៉ូមុំាង (ពីឆ្នាំ ២៧មុនគ.ស – ៤៧៦នៃគ.ស)។
៦. ក្រុង Thonis-Heracleion៖ ជាក្រុងកំពង់ផែបុរាណនៃប្រទេសអេហ្ស៊ីប ក្នុងអំឡុង ស.វទី ១២ មុនគ.ស ។ ក្រុងនេះត្រូវបានរកឃើញក្នុងសមុទ្រមេឌីទែរ៉ាណេ។
៧. ក្រុង Pavloptri៖ ជាបុរាណនៃប្រទេសក្រិច ដែលបានលិចចូលបាតសមុទ្រកាលពីជាង ៥ពាន់ឆ្នាំមុន៕