វីដេអូ៖ ជ្រូកព្រៃ១ក្បាលនេះរមិលគុណមែន ដេញជល់អ្នកដែលជួយសង្គ្រោះវា ក្នុង​ដែន​ជម្រកសត្វព្រៃកែវសីមា

  • 2020-10-01 07:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ WCS Cambodia បាន​បញ្ចេញវីដេអូមួយបង្ហាញពី​ក្រុមដោះអន្ទាក់សត្វព្រៃ​របស់អង្គការ ជួយ​សង្គ្រោះសត្វជ្រូកព្រៃធំ១ក្បាល​ដែល​ជាប់អន្ទាក់ ក្នុង​ដែន​ជម្រកសត្វព្រៃកែវសីមា។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

អន្ទាក់ប្រភេទនេះ អាចសម្លាប់​សត្វព្រៃគ្រប់ប្រភេទរួមទាំង ដំរី ស្វា និងបក្សីផងដែរ។ ចំពោះ​សត្វជ្រូកព្រៃ១ក្បាលនេះ បន្ទាប់ពីត្រូវបានសង្គ្រោះហើយ វាបែរជាដេញជល់​អ្នកសង្គ្រោះទៅវិញ។ ប៉ុន្តែយ៉ាងណា អ្នកជួយសង្គ្រោះ បាន​បង្ហាញ​ទឹកមុខរីករាយដែល​ជ្រូកព្រៃនេះ មិនមាន​គ្រោះថ្នាក់ដល់ជីវិត។

សូមទស្សនាវីដេអូខាងក្រោម៖

អង្គការ WCS បានឱ្យដឹងទៀតថា ក្រុមការងារ​បាន​ដោះអន្ទាក់​ប្រភេទនេះ បាន​ប្រហែល ១ម៉ឺនអន្ទាក់ហើយនៅក្នុងដែន​ជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕

អត្ថបទថ្មី
;