តិច​អត់​ដឹង! រួមភេទ​ហើយ​ទៅ​នោម ជា​រឿង​ត្រឹមត្រូវ​អត់?

  • 2020-10-02 06:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ហា​សុខភាព​ផ្លូវ​ភេទ​គឺ​ជា​រឿង​មួយ​ដែល​យើង​គ្រប់​គ្នា​មិន​គួរ​ព្រងើយកន្តើយ​នោះ​ទេ​ ជា​ពិសេស​រឿង​ដែល​ត្រូវ​ធ្វើ​មុន អំឡុង និង​ក្រោយ​ភាព​ផ្អែមល្ហែម​នៅ​លើ​គ្រែ។ មាន​សំនួរ​សុខភាព​មួយ​ដែល​មនុស្ស​មួយ​ចំនួន​តែងតែ​ឆ្ងល់​ ដោយ​នោះ​គឺ​ថា គួរ​តែ​នោម​ឬ​ទេ​ក្រោយ​រួមភេទ​ជាមួយ​ដៃគូ​រួច?

បើ​តាម​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត Alyssa Dweck ដែល​ជា​អ្នក​ជំនាញ​ខាង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​នោម​គឺ​ជា​រឿង​ចាំ​បាច់​មួយ​​គប្បី​ត្រូវ​ធ្វើ ក្រោយ​បញ្ចប់​ការ​រួមភេទ ព្រោះ​វា​នឹង​ជួយ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា៖

១. ជួយ​កម្ចាត់​​ពពួក​បាក់តេរី​ចេញ​​ពី​ក្នុង​ប្រដាប់​ភេទ

ការ​នោម​មុន​និង​ក្រោយ​រួមភេទ នឹង​ជួយ​សម្អាត​ប្រព័ន្ធ​បង្ហួរ​នោម ជា​ពិសេស​កាត់​បន្ថយ​ការ​កកើត​នៃ​ពពួក​បាក់តេរី​​ដែល​បង្ក​ឡើង​នៅ​អំឡុង​ពេល​រួមភេទ។

២. ល្អ​ខ្លាំង​ចំពោះ​ស្ត្រី

ត្រង់​ចំណុច​នេះ​គឺ​វា​ផ្ដល់​ជា​គុណ​សម្បត្តិ​ច្រើន​ចំពោះ​មនុស្ស​ស្រី​​ជាង​បុរស ព្រោះ​អី​បង្ហួរ​នោម រន្ធ​គូទ និង​ទ្វារមាស​របស់​ស្ត្រី នៅ​កៀក​ជាប់​គ្នា ដែល​នេះ​អាច​បណ្ដាល​ឲ្យ​បាក់តេរី​​ងាយ​​​ចម្លង​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ណាស់។

៣. ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

ការ​រួមភេទ​រវាង​បុរស​និង​បុរស ឬ​ស្ត្រី​និង​ស្ត្រី រមែង​ត្រូវការ​ឧបករណ៍​ជំនួយ​​ដូចជា ស្រោម​អនាម័យ ឬ​ក៏​ឧបករណ៍​សិច​ ជា​ដើម។ ដូច្នេះ​ហើយ​ការ​នោម​ក្រោយ​រួមភេទ​នឹង​ជួយ​ដើរ​តួ​នាទី​​លុប​បំបាត់​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​បង្ក​ឡើង​ដោយ​ឧបករណ៍​ជំនួយ​ទាំង​នោះ។

បន្ថែម​ពី​ការ​លើក​ឡើង​ប៉ុន្មាន​ចំណុច​ធំៗ​ខាង​លើ អ្នក​ស្រី​វេជ្ជបណ្ឌិត Alyssa Dweck ក៏​បាន​រៀបរាប់​ដែរ​ថា វា​មិន​មាន​ពេល​វេលា​កំណត់​ច្បាស់​លាស់​នោះ​ទេ ដែល​ត្រូវ​នោម​​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង​ក្រោយ​រួម​ភេទ​រួច។ ប៉ុន្តែ​​អ្នក​ស្រី បាន​បញ្ជាក់​ថា សម្រាប់​អ្នក​ដែល​​ឧស្សាហ៍​ងាយ​កើត​មាន​ជំងឺ​ឆ្លង​នៅ​ប្រដាប់​ភេទ គួរ​គប្បី​ទៅ​នោម​ភ្លាមៗ ដោយ​មិន​​ត្រូវ​ទុក​ចន្លោះ​ពេល​យូរ​នោះ​ទេ៕

ប្រភព៖ Insider ប្រែ​សម្រួល៖ ឈាង.

;