Liverpool ​ធ្លាក់​ចេញ​ពី Carabao Cup ​ព្រោះ​កីឡាករ​២​នាក់​ទាត់​ប៉េណាល់​ទី​ ​អត់​ចូល​

  • 2020-10-02 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ ​Divock Origi ​និង​ Harry Wilson របស់​ Liverpool ​ទាត់​ប៉េណាល់ទី​ ​មិន​ចូល បាន​ធ្វើ​ឲ្យ​ក្រុម Liverpool ​ធ្លាក់​ចេញ​ពីពាន EFL ឬ Carabao Cup ត្រឹម​ជុំទី ៤ យប់​មិញ។​

វគ្គ​ប៉េណាល់ទី
បន្ទាប់ពីលេងពេញតង់លទ្ធផល ០ទល់នឹង ០ ឈានដល់​​​វគ្គ​ប៉េណាល់ទី​ ចប់ប្រកួត​​ Liverpool ចាញ់​ ៤-៥ ​បាន​ធ្វើ​ឲ្យ Arsenal ​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​។

​ខាងក្រោម​នេះ​ជា​លទ្ធផល ៤គូ នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​បន្ទាប់៖

-Stoke City ប៉ះ Spurs

-Everton ប៉ះ Man Utd

-Arsenal ប៉ះ Man City

-Brentford ប៉ះ Newcastle United

ទស្សនាវីដេអូហាយឡាយ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;